ព័ត៌មានជាតិ
កម្ពុជា ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកូរ៉េ លើថាមពលស្អាត បច្ចេកវិទ្យាបៃតង និងធនធានមនុស្ស
នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដោយផ្តោតលើវិស័យអាទិភាពរួមមាន ថាមពលស្អាត បច្ចេកវិទ្យាបៃតង និងការអភិវឌ្ឍធនធានមនុស្ស។

ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាអបអរសាទរក្នុងពិធីបើកវគ្គបណ្តុះបណ្តាលសមត្ថភាពសម្រាប់មន្ត្រីរាជការកម្ពុជា ស្តីពីបច្ចេកវិទ្យាថ្មីៗ និងការរៀបចំគោលនយោបាយសម្រាប់វិស័យ e-mobility នៅកម្ពុជា។ កម្មវិធីនេះរៀបចំដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងវិទ្យាស្ថានជាតិបច្ចេកវិទ្យាបៃតង (NIGT) នៅសណ្ឋាគារ Koreana ក្នុងទីក្រុងសេអ៊ូល។
កម្មវិធីខាងលើ ជាផ្នែកមួយនៃគម្រោងដៃគូអភិវឌ្ឍផ្លូវការ (ODA) របស់ KOICA ដែលមានគោលបំណងគាំទ្រកម្ពុជាក្នុងការកសាងសមត្ថភាពគោលនយោបាយជាតិ និងបង្កើតមូលដ្ឋានស្ថាប័នរឹងមាំសម្រាប់ការគ្រប់គ្រងថ្មយានយន្តអគ្គិសនី ចាប់ពីការផលិត ការប្រើប្រាស់ ការប្រមូល ការកែច្នៃ និងការប្រើប្រាស់ឡើងវិញ។ វគ្គបណ្តុះបណ្តាលនេះ ក៏មានការចូលរួមពីមន្ត្រីជំនាញកម្ពុជានៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល ដែលជាស្ថាប័នស្នូលក្នុងការជំរុញអភិវឌ្ឍវិស័យដឹកជញ្ជូនបៃតងនៅកម្ពុជាផងដែរ។

ក្នុងឱកាសនោះ ឯកអគ្គរាជទូត បានគូសបញ្ជាក់ថា ការអភិវឌ្ឍវិស័យ e-mobility មិនត្រឹមតែជាជំហានសំខាន់សម្រាប់កាត់បន្ថយការបំពុលបរិស្ថាន និងការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាចំណុចស្នូលក្នុងការបំប្លែងសេដ្ឋកិច្ចកម្ពុជាទៅរកសេដ្ឋកិច្ចបៃតង និងឌីជីថលថែមទៀត។

លោក ឃួន ផុនរតនៈ ក៏បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសជាមួយសាធារណរដ្ឋកូរ៉េ ក្នុងការផ្ទេរបច្ចេកវិទ្យា ការចែករំលែកបទពិសោធន៍ និងការកសាងធនធានមនុស្ស ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។
លោកបញ្ជាក់ថា ការខិតខំប្រឹងប្រែងទាំងនេះ ស្របតាមទិសដៅនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យអភិវឌ្ឍប្រកបដោយចីរភាព កាត់បន្ថយការបំពុល និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋក្នុងរយៈពេលវែង៕


-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


