ព័ត៌មានអន្ដរជាតិ
មេដឹកនាំកំពូល អ៊ីរ៉ង់ ប្រកាសជំហររឹងរូស មិនព្រមចុះចាញ់ដាច់ខាត
មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei កាលពីថ្ងៃសុក្រទី៩មករា បានប្រកាសពីជំហរផ្ទាល់ខ្លួនថា សាធារណរដ្ឋអ៊ីស្លាមនឹងមិនព្រមចុះចាញ់ដាច់ខាតចំពោះការតវ៉ា បន្ទាប់ពីការជួបជុំដ៏ធំបំផុតក្នុងរយៈពេលជិតពីរសប្តាហ៍ ដែលបង្កឡើងដោយកំហឹងជុំវិញការកើនឡើងនៃថ្លៃដើមរស់នៅ។

យោងតាម nst ហ្វូងមនុស្សដែលប្រឆាំងនឹងស្ថាប័នបព្វជិតបានដើរក្បួនឆ្លងកាត់ទីក្រុងធំៗកាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយស្រែកពាក្យស្លោករួមថា «ស្លាប់ទៅមេដឹកនាំផ្តាច់ការ» ព្រមទាំងដុតបំផ្លាញអគារផ្លូវការជាច្រើនផងដែរ។
បាតុកម្មទាំងនេះតំណាងឲ្យបញ្ហាប្រឈមដ៏ធំបំផុតមួយចំពោះសាធារណរដ្ឋអ៊ីស្លាម ក្នុងរយៈពេលជាង៤ទសវត្សរ៍កន្លះនៃអត្ថិភាពរបស់ខ្លួន ដោយក្រុមបាតុករអំពាវនាវដោយបើកចំហ ឲ្យបញ្ចប់ការគ្រប់គ្រងតាមបែបសាសនា។
ជាការឆ្លើយតបវិញ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Khamenei បានប្រើសំឡេងប្រឆាំងនៅក្នុងមតិយោបល់ដំបូងរបស់ខ្លួនលើភាពចលាចល ដែលចាប់ផ្តើមកាលពីថ្ងៃទី ៣ ខែមករា ដោយហៅក្រុមបាតុករថាជា «ក្រុមបំផ្លាញ» និង «ភ្នាក់ងារភេរវកម្ម» នៅក្នុងសុន្ទរកថាមួយ ដែលចាក់ផ្សាយតាមទូរទស្សន៍រដ្ឋ។
លោកក៏បានចោទប្រកាន់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថា អ្នករៀបចំផែនការនៅពីក្រោយភាពវឹកវរនេះ ដោយដៃលោកត្រាំប្រឡាក់ឈាមជនជាតិអ៊ីរ៉ង់ជាងមួយពាន់នាក់ ដោយសំដៅទៅលើការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់កាលពីខែមិថុនា ហើយសហរដ្ឋអាមេរិកបានគាំទ្រ និងចូលរួមជាមួយការវាយប្រហាររបស់ខ្លួន។
មេដឹកនាំកំពូលអ៊ីរ៉ង់មានប្រសាសន៍នៅក្នុងសុន្ទរកថាមួយទៀតទៅកាន់អ្នកគាំទ្រថា «យប់មិញនៅទីក្រុងតេអេរ៉ង់ ក្រុមអ្នកបំផ្លាញទ្រព្យសម្បត្តិបានមកបំផ្លាញអគារមួយដែលជារបស់ពួកគេ ដើម្បីផ្គាប់ចិត្តប្រធានាធិបតីអាមេរិក។ មនុស្សគ្រប់គ្នាដឹងថា សាធារណរដ្ឋអ៊ីស្លាមបានឡើងកាន់អំណាចដោយឈាមរបស់មនុស្សថ្លៃថ្នូររាប់រយរាប់ពាន់នាក់ វានឹងមិនថយក្រោយឬចុះចាញ់ដាច់ខាតនៅចំពោះមុខអ្នកបំផ្លាញទ្រព្យសម្បត្តិឡើយ»។
គួរជម្រាបថា ការជួបជុំគ្នានៅថ្ងៃព្រហស្បតិ៍នេះ គឺជាការប្រមូលផ្តុំដ៏ធំបំផុតនៅក្នុងប្រទេសអ៊ីរ៉ង់ ចាប់តាំងពីការតវ៉ាទូទាំងប្រទេសឆ្នាំ ២០២២-២០២៣ ដែលបង្កឡើងដោយការស្លាប់របស់ Mahsa Amini ដែលចាប់ខ្លួនពីបទរំលោភលើក្រមស្លៀកពាក់ដ៏តឹងរ៉ឹងរបស់ប្រទេស។
ក្រុមសិទ្ធិមនុស្សបានចោទប្រកាន់អាជ្ញាធរថា បានបាញ់ទៅលើក្រុមបាតុករនៅក្នុងភាពចលាចលបច្ចុប្បន្ន ដោយសម្លាប់មនុស្សរាប់សិបនាក់។ ទោះជាយ៉ាងណាក៏ដោយ វីដេអូចុងក្រោយបំផុតពីទីក្រុងតេអេរ៉ង់មិនបានបង្ហាញពីអន្តរាគមន៍របស់កម្លាំងសន្តិសុខទេ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
លោកត្រាំ ព្រមាន«បាញ់ប្រហារ» បើអ៊ីរ៉ង់នៅតែបន្តសម្លាប់បាតុករ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


