Connect with us

ព័ត៌មានអន្ដរជាតិ

​ពូទីន​​គ្មានប្រតិកម្មសោះ​​ ក្រោយ​អាមេរិក​ចាប់ម៉ាឌូរ៉ូ ផ្អើល​ពិភពលោក​

បានផុស

នៅ

​ចាប់តាំងពី​​​​សហរដ្ឋអាមេរិក​បាន​ធ្វើ​ប្រតិបត្តិការ​ចាប់​មេដឹកនាំ​​ប្រទេស​វ៉េណេស៊ុយអេឡា​​​ លោក នីកូឡាស ម៉ាឌូរ៉ូ កាល​ថ្ងៃទី​៣ខែមករា​ឆ្នាំ​២០២៦ ដោយ​ជោគជ័យ​ត្រឹមតែ​រយៈពេល​​​ខ្លី​ មេដឹកនាំ​រុស្ស៊ី​ លោក វ៉្លាឌីមៀរ ពូទីន ក៏ដូច​ជា​​សមាជិករដ្ឋាភិបាល​​សហព័ន្ធ​រុស្ស៊ី​ផ្សេងទៀត​ហាក់​​​រក្សាភាព​ស្ងប់​ស្ងាត់ គ្មាន​ប្រតិកម្ម​​​អ្វី​​នាំជម្លោះ​វោហាស័ព្ទដូចមុនឡើយ​។

​ត្រាំនិង​ពូទីន​ជួប​គ្នាផ្ទាល់លើក​ដំបូង​កាលថ្ងៃទី​១៥ខែសីហា​២០២៥ ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែន។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​មានការ​កត់សម្គាល់​មួយចំនួន​ដែលថា ​​ក្រោយ​​ប្រតិបត្តិការ​ចាប់ខ្លួន​លោក ម៉ាឌូរ៉ូ​ ដែល​ជាមសម្ព័ន្ធ​មិត្តដ៏ជិតស្និទ្ធ​មួយរូប​របស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ​​សហរដ្ឋអាមេរិក​បានបង្ហាញ​ឲ្យឃើញ​​ពីអានុភាព​​​​ផ្នែកចារកម្ម និងសមត្ថភាព​យោធា​ដែលរុស្ស៊ី​មិនអាច​ប្រៀប​ធៀប​បាន។

​​​ក្រោយ​ការ​ចាប់ខ្លួន​លោក ម៉ាឌូរ៉ូ រុស្ស៊ី​បាន​ប្រើប្រាស់​ត្រឹមមធ្យោបាយ​​​ការ​ទូត​ថ្លែងថ្កោលទោស​សហរដ្ឋអាមេរិក ដែលលើក​ទ័ព​​​ចូល​​​​​​រំលោភ​លើ​អធិបតេយ្យភាព​ប្រទេស​​ផ្សេងដែលជាសមាជិក​របស់​អង្គការ​សហប្រជាជាតិប៉ុណ្ណោះ ប៉ុន្តែ​រុស្ស៊ីខ្វះអំណាចក្នុងការបញ្ឈប់សហរដ្ឋអាមេរិកខាង​វិស័យ​យោធា​ក្នុងពេលវេលា​ដែល​រុស្ស៊ី​ខ្លួន​ឯង​កំពុង​តែជាប់ដៃ​នៅ​ក្នុងសង្គ្រាមជាប់ផុង​ក្នុងប្រទេស​អ៊ុយក្រែន។

​មានការ​កត់់សម្គាល់​ថា ​មហាអំណាច​នុយក្លេអ៊ែរ​រុស្ស៊ីមិនអាចប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិកនៅខាងក្រៅតំបន់ជិតខាងរបស់ខ្លួនបានទេ ​ដោយសារ​តែ​​​​សមត្ថភាព​​យោធា​​រុស្ស៊ី​ត្រូវ​បានបំបាក់​ដោយ​​សារ​​​មិនអាច​យកឈ្នះ​​សូម្បី​ប្រទេសអ៊ុយក្រែន​​​ក្បែរខាងខ្លួន​។ រហូតមកដល់​ពេលនេះ​ រុស្ស៊ី​បាន​ប្រើប្រាស់ពេលវេលា​ជិត​៤ឆ្នាំ​សម្រាប់​ការ​វាយប្រហារ​អ៊ុយក្រែន ប៉ុន្តែ​ជាលទ្ធផល​​ កងទ័ព​រុស្ស៊ី​​​​រីក​មិនប​ង្ហាញ​ការ​រីកចម្រើនទៅមុខ​លើ​សមរភូមិជាក់ស្តែង​ឡើយ។​

​ប្រទេសរុស្ស៊ី បាន​ប្រើប្រាស់​​សមត្ថភាព​​​​យោធា ហិរញ្ញវត្ថុ ​សម្ភារៈយោធា​​ក្នុងសង្គ្រាមនៅអ៊ុយក្រែន​ស្ទើរអស់​ទៅហើយ ប៉ុន្តែ​​​​​​អ្វីដែលរុស្ស៊ី​ទទួលបាន​ត្រឹមតែការ​ដាក់លក្ខខណ្ឌ​ដើម្បី​​ឲ្យអ៊ុយក្រែន​ទទួល​យក និង​ព្រមចុះ​ចាញ់សង្គ្រាម​ប៉ុណ្ណោះ ជាថ្នូរ​ទទួលបានកិច្ច​ព្រមព្រៀងសន្តិភាព។

​ការរក្សាភាព​ស្ងប់ស្ងាត់​ក្នុងហេតុការណ៍​នៅ​វ៉េណេស៊ុយអេឡារបស់មហាអំណាច​រុស្ស៊ី ត្រូវ​បានគេ​មើល​ឃើញថា កងទ័ពជើងទឹក និងកងទ័ពអាកាសរបស់រុស្ស៊ីមិនអាចដាក់កម្លាំងចូលទៅក្នុងតំបន់ការ៉ាប៊ីន ជាទីដែលសហរដ្ឋអាមេរិក​​បាន​ឡោម​ព័ទ្ធ​​អស់រយៈពេលជាច្រើន​ខែ​មុន​ប្រតិបត្តិការ​ចូល​ប្រទេស​វ៉េណេស៊ុយអេឡា។ ​​

នៅពេលដែលសហរដ្ឋអាមេរិកចាប់ខ្លួនលោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) ក្នុងខែមករា ឆ្នាំ២០២៦ កងកម្លាំងរុស្ស៊ីដែលមានវត្តមាននៅក្នុងប្រទេសវេណេស៊ុយអេឡា​ដែរ ប៉ុន្តែ​​«មិនបានធ្វើអន្តរាគមន៍»​តបត​វិញ​ទេ ដែល​អ្នកវិភាគបានពណ៌នាអំពីរឿងនេះថា ជាការបង្ហាញយ៉ាងច្បាស់អំពីដែនកំណត់បច្ចុប្បន្នរបស់រុស្ស៊ី។

អ្នកវិភាគ​យល់​ឃើញថា ​ក្នុងការ​ឆ្លើយ​តបដោយកម្លាំងយោធានៅពេលនោះ ទីក្រុងមូស្គូយល់ថា«ការឆ្លើយតបខាងយោធាណាមួយនឹងបរាជ័យ ឬកើនឡើងដោយមិនអាចគ្រប់គ្រងបាន»។

​​ក្រោយ​​ជាង​១សប្តាហ៍​​​នៃការចាប់ខ្លួន​លោក ម៉ាឌូរ៉ូ ងាក​មក​កាន់សមរភូមិ​នៅអ៊ុយក្រែន​វិញ​ លោក ដូណាល់ ត្រាំ បានបង្ហាញសញ្ញាថា លោកមានឆន្ទៈក្នុងការប្តេជ្ញាចិត្តចំពោះការការពារអ៊ុយក្រែននាពេលអនាគតរបស់សហរដ្ឋអាមេរិក ដោយ​លោក​យល់ថា «រុស្ស៊ី​នឹង​គ្មាន​ការ​វាយប្រហារ​​ជាថ្មីនោះទេ»។ យោង​ការ​ផ្សាយ​របស់​កាសែត The New York Times។

​​​​តាមបណ្តាញសង្គម​​ជាច្រើន​ក្នុងប៉ុន្មានថ្ងៃនេះ បង្ហាញ​ឲ្យឃើញ​​ថា កងទ័ព​អ៊ុយក្រែន​មានប្រៀប​ជាច្រើន​ក្នុងសមរភូមិ បន្ទាប់​ពីការ​វាយបក​​ក្នុងសមរភូមិមុខ ប៉ុន្តែ​មិន​មានប្រភព​​ណាមួយពីខាងភាគី​រុស្ស៊ី​​អះអាងដែល​អាច​ធ្វើជាមូលដ្ឋាន​នៃការ​វាស់វែង​ឬ​ថ្លឹងថ្លែង​បាននោះទេ។

The New York Times បានស្រង់សម្តី លោក ត្រាំ ដូច​បាននិយាយអំពីលោក ពូទីន ថា៖«ខ្ញុំគិតថាលោក [​ពូទីន​] ចង់ធ្វើកិច្ចព្រមព្រៀងមួយ។ ខ្ញុំបានគិតអំពីវា — ហើយខ្ញុំបានគិតអំពីវាជាយូរមកហើយ»។

នៅពេលសួរអំពីកិច្ចព្រមព្រៀងសន្តិភាពដែលអាចធ្វើទៅបាន ដែលនឹងប្តេជ្ញាចិត្តសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងការផ្តល់ការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន ក្នុងករណីមានការឈ្លានពានថ្មី លោក ត្រាំ បានកាត់បន្ថយ ដោយសង្កត់ធ្ងន់ថា តួនាទីរបស់សហរដ្ឋអាមេរិកនៅក្នុងសេណារីយ៉ូបែបនេះនឹងជារឿងបន្ទាប់បន្សំ។

លោក​បាន​មានប្រសាសន៍​ថា «ចូរ​និយាយ​តាម​វិធី​នេះ៖ សម្ព័ន្ធមិត្ត​របស់​ខ្លួន អឺរ៉ុប​ទាំងអស់ ប្រទេស​ដទៃ​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​រឿង​នេះ – និង​សហរដ្ឋអាមេរិក»៕​

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម