Connect with us

ព័ត៌មានអន្ដរជាតិ

ការ​ស្តង់​មតិ៖ ប្រជាជនជប៉ុន​ជាង​៦០%មិនគាំទ្រ​ឲ្យ​​ជប៉ុន​មាន​អាវុធនុយក្លេអ៊ែរ​

បានផុស

នៅ

ការស្ទង់​មតិ​សាធារណៈ​របស់ Jiji Press បាន​បង្ហាញ​កាល​ពី​ពេលថ្មី​ៗ​នេះ​ ឲ្យ​ដឹង​ថា​ ជាង៦០ភាគ​រយ​ នៃ​អ្នក​ឆ្លើយ​សំណួរ​ នៅ​ក្នុង​ប្រទេស​ជប៉ុន​ជឿ​ថា ​ប្រទេស​របស់​ពួកគេ«​មិន​គួរ​មាន​អាវុធនុយក្លេអ៊ែរ»​នោះ​ទេ។

ប្រជាជនជប៉ុន។ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសារព័ត៌មាន Thejapantimes, ការ​ស្ទង់​មតិ​នេះ​​ ​បាន​រក​ឃើញ​ថា​ ៦២.៦ភាគរយ​នៃ​អ្នក​ឆ្លើយ​តប​មិន​យល់​ស្រប​ជា​មួយ​មន្ត្រី​រដ្ឋា​ភិបាល​ជាន់​ខ្ពស់ ដែល​កាល​ពី​ខែ​មុន​បាន​និយាយ​ថា ប្រទេស​ជប៉ុន​គួរ​តែ​មាន​អាវុធ​នុយ​ក្លេអ៊ែរ។

ចំណែក អ្នក​ដែល​យល់​ស្រប​មានចំនួន​ត្រឹមតែ​​ ១៦.៧ភាគរយ​ ខណៈ​ដែល ​២០.៧ភាគរយ​ ឆ្លើយ​ថា ​មិន​​សម្រេច​ចិត្ត​​ទេ​។

រីឯ ​អ្នក​​គាំ​ទ្រ​ពី​​ខុទ្ទកាល័យ​​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន លោក​ស្រី​​ សាណាអេ តាកាអ៊ិឈិ មាន៥៧.៦ភាគរយបង្ហាញ​​ការ​​ប្រឆាំង​ ខណៈ ២១.៨​ភាគរយ​បង្ហាញ​​ការ​​គាំទ្រ​។

តែ​យ៉ាង​ណា​ ការស្ទង់​មតិ​ដាច់​ដោយ​ឡែក​មួយ​ដែល​បាន​ធ្វើ​ឡើង​ កាល​ពី​ខែ​មុនបានចោទ​​សួរ​ថា ​តើ​ប្រទេស​ជប៉ុន​គួរ​តែ​ពិនិត្យ​ឡើង​វិញ​នូវ​គោល​ការណ៍​គ្មាន​នុយ​ក្លេអែរ​ចំនួន​បី​របស់​ខ្លួនដែរ​ឬទេ?​ ដូចជា​ការ​មិន​បង្កើត​ មិន​ផលិត​ ​និង​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ដាក់​ឱ្យ​ប្រើប្រាស់​អាវុធនុយក្លេអ៊ែរឡើយ​ ជា​ពិសេស​គោលការណ៍ទី​​បី។​

ជាចម្លើយ​ ក្នុង​ចំណោម​អ្នក​ដែល​បាន​ស្ទង់​មតិ​នោះ ៤៦.៦ភាគរយ បាន​និយាយ​ថា ប្រទេស​ជប៉ុន​គួរ​តែ​រក្សា​គោល​នយោ​បាយ​បច្ចុប្បន្ន ខណៈ​ដែល ២៨.២ភាគរយ​ ពេញ​ចិត្ត​នឹង​ការ​ពិនិត្យ​ឡើង​វិញ​នូវ​គោល​ការណ៍​ទាំង​បី​នេះ​។

មិន​តែ​ប៉ុណ្ណោះ មន្ត្រី​​ដែល​​បាន​​ធ្វើ​​ការ​​លើក​​ឡើង​​ឱ្យ​បង្កើត​អាវុធ​នុយក្លេអ៊ែរ​ ឆ្លើយ​ទៅ​​កាន់​​អ្នក​​សារព័ត៌​មាន​ថា​​ដើម្បី​​បញ្ជាក់​​ពី​​តម្រូវ​ការ ​​ក្នុង​​ការ​​ពង្រឹង​​ការ​​សមត្ថភាព​របស់​ប្រទេស​ ​​ចំ​​​ពេល​​មាន​​បរិយាកាស​​សន្តិសុខ​​ពិភពលោក​កាន់​តែ​ធ្ងន់​ធ្ងរ​។

ចំណែក​គណបក្ស​​ប្រឆាំង​​បាន​​ទាមទារ​​ឱ្យ​​បណ្តេញ​​មន្ត្រី​​រូប​​នេះ​​ចេញ​។

ការ​ស្ទង់​មតិ​នេះ​ធ្វើ​ឡើង​ពី​ថ្ងៃ​សុក្រ​ដល់​ថ្ងៃចន្ទ​ គ្រប់​ដណ្តប់​អ្នក​ចូល​រួម​​ចំនួន​ ២ ០០០នាក់ ដែល​មាន​អាយុ​ចាប់​ពី ១៨ឆ្នាំ​ឡើង​ទៅ​ទូទាំង​ប្រទេស​។ ការ​ឆ្លើយ​តប​ដែល​ត្រឹមត្រូវ​មាន​ចំនួន​ ៥៨.៥ភាគរយ​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម