ព័ត៌មានអន្ដរជាតិ
ចិននិងអង់គ្លេសចាប់ដៃគ្នា ចំពេលអ្នកទាំងពីរមានអរិភាពជាមួយសហរដ្ឋអាមេរិក
ក្រសួងការបរទេសចិន បានបញ្ចេញខ្លឹមសារនៃជំនួបរវាងប្រមុខរដ្ឋចិន និងនាយករដ្ឋមន្ត្រីអង់គ្លេស ដែលភាគីទាំងពីរបានពិភាក្សាសង្កត់ធ្ងន់លើសណ្តាប់ធ្នាប់ពីភពលោក និងច្បាប់អន្តរជាតិដែលមានស្រាប់ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បង្កើតអង្គការអន្តរជាតិថ្មីមួយដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងអន្តរជាតិ។

ក្រោយជំនួបរវាងប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer នៅទីក្រុងប៉េកាំង លោកស្រី ម៉ៅ នីង (Mao Ning) អ្នកនាំពាក្យក្រសួងការបរទេសចិន បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ថា ប្រធានាធិបតី ស៊ី ជីនពីង បានចង្អុលបង្ហាញនៅក្នុងជំនួបជាមួយលោក Keir Starmer នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសថា លទ្ធិឯកតោភាគីនិយម លទ្ធិការពារនិយម និងនយោបាយប្រើអំណាចកំពុងរីករាលដាលយ៉ាងកម្រោល។
តាមខ្លឹមសារដែលបង្ហោះដោយអ្នកនាំពាក្យ សណ្តាប់ធ្នាប់អន្តរជាតិកំពុងស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំង។ ជាមួយគ្នានោះ ច្បាប់អន្តរជាតិអាចមានប្រសិទ្ធភាពពិតប្រាកដបាន លុះត្រាតែប្រទេសទាំងអស់គោរពតាម។
លោកស្រី ម៉ៅ នីង បានសរសេរថា៖«ជាពិសេស ប្រទេសធំៗគួរតែធ្វើជាគំរូ បើមិនដូច្នោះទេ ពិភពលោកនឹងវិលត្រឡប់ទៅរកច្បាប់ព្រៃវិញ»។
នៅក្នុងខឹមសារដដែលនោះ ទាំងភាគីចិននិងអង់គ្លេសគាំទ្រពាណិជ្ជកម្មសេរីនិងពហុភាគី ដោយបញ្ជាក់ថា៖«យើងគួរតែតស៊ូមតិរួមគ្នា និងអនុវត្តពហុភាគីនិយមពិតប្រាកដ ធ្វើឱ្យប្រព័ន្ធអភិបាលកិច្ចសកលលោកកាន់តែយុត្តិធម៌ និងសមធម៌ និងធ្វើការស្ថាបនាពិភពលោកពហុប៉ូលមួយដ៏ស្មើភាព និងមានសណ្តាប់ធ្នាប់ ព្រមទាំងសកលភាវូបនីយកម្មដែលផ្តល់ផលប្រយោជន៍ជាសកល និងសេដ្ឋកិច្ចបរិយាបន្ន»។
មហាអំណាចចិននិងអង់គ្លេសដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានច្រានចោលការចូលជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) ដែលផ្តួចផ្តើមដោយសហរដ្ឋអាមេរិក។ មិនត្រឹមតែប៉ុណ្ណោះប្រទេសនៅតំបន់អឺរ៉ុបភាគច្រើនមិនដើរតាមសហរដ្ឋអាមេរិក ដោយពួកគេយល់ថា សហរដ្ឋអាមេរិកកំពុងប្រើប្រាស់អំណាចខ្លាំងជ្រុលហួសហេតុនិងជាន់ឈ្លីច្បាប់អន្តរជាតិ មើលស្រាលស្ថាប័នអង្គការសហប្រជាជាតិជាដើម៕
រហូតមកដល់ពេលនេះ ប្រទេសជាង២០បានចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងការដំណើរការ«ក្រុមប្រឹក្សាសន្តិភាព» ហើយប្រទេសភាគច្រើនចេញពីអាស៊ីកណ្តាល អាស៊ីអាគ្នេយ៍ អាមេរិកឡាទីន និងសមាជិកអង្គការណាតូខ្លះ។ ប្រទេសទាំងនោះមានៈ ប្រអាហ្សង់ទីន អាល់បានី អាមេនី អាស៊ែបៃហ្សង់ បារ៉ែន បេឡារុស ប៊ុលហ្គារី កម្ពុជា អេហ្ស៊ីប ហុងគ្រី ឥណ្ឌូណេស៊ី ហ្ស៊កដានី កាហ្សាក់ស្ថាន កូសូវ៉ូ ម៉ារ៉ុក ម៉ុងហ្គោលី ប៉ាគីស្ថាន ប៉ារ៉ាហ្គាយ កាតា អារ៉ាប៊ីសាអូឌីត តួកគី អារ៉ាប់រួម អ៊ូបេគីស្ថាន និងវៀតណាម ។យោងតាម english.mathrubhumi.com៕
រ៉ាន់ រើយ

-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


