Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកដាក់ពង្រាយដ្រូនឈ្លបការណ៍ សង្ស័យ​ត្រៀម​ប្រតិបត្តិការ​ធំ​​នៅ​អ៊ីរ៉ង់

បានផុស

នៅ

សហរដ្ឋអាមេរិក បានបង្កើនការត្រៀមលក្ខណៈយោធាយ៉ាងខ្លាំងក្លាសម្រាប់លទ្ធភាពនៃការវាយប្រហារលើអ៊ីរ៉ង់ ដោយបានដាក់ពង្រាយយន្តហោះដ្រូនឈ្លបយកការណ៍រយៈកម្ពស់ខ្ពស់ ដើម្បីធ្វើការអង្កេតយ៉ាងលម្អិតលើទីតាំងការពារឆ្នេរ និងផ្ទៃក្នុងរបស់ប្រទេសនេះ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Daily Mail នា​ថ្ងៃ​សុក្រ​ទី​៣០​ខែ​មករា​ឆ្នាំ​២០២៦។

នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​អាមេរិក (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការកើនឡើងនៃសកម្មភាពឈ្លបយកការណ៍តាមអាកាសនេះ ធ្វើឡើងស្របពេលជាមួយនឹងចលនាជាយុទ្ធសាស្ត្រនៃនាវាចម្បាំងអាមេរិកយ៉ាងហោចណាស់ ១០​គ្រឿងចូលទៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលដឹកនាំដោយនាវាផ្ទុកយន្តហោះ USS Abraham Lincoln។ នាវាផ្ទុកយន្តហោះ ដែលអាចផ្ទុកយន្តហោះចម្បាំងបានរហូតដល់៩០​គ្រឿង ត្រូវបានរាយការណ៍ថាបានបិទឧបករណ៍បញ្ជូនសញ្ញា ដែលធ្វើ​ឲ្យ​មានការលំបាកក្នុងការតាមដានតាមរយៈទិន្នន័យនាវាចរណ៍សាធារណៈ ខណៈពេលដែលវាចល័តនៅ​ដែនទឹកក្នុងតំបន់។

ក្រៅពីការបង្កើនកម្លាំងជើងទឹក កងទ័ពអាកាសអាមេរិកក៏បានបញ្ជូនយន្តហោះចាក់ប្រេងខ្នាតធំពី​អាមេរិក ទៅកាន់មូលដ្ឋាននានាក្នុងតំបន់អឺរ៉ុប ដែលនេះគឺជាការរៀបចំផ្នែកភស្តុភារចាំបាច់ ដើម្បីគាំទ្រដល់ប្រតិបត្តិការផ្លូវអាកាសរយៈចម្ងាយឆ្ងាយ។ ការបង្កើនកម្តៅនេះ កើតឡើងបន្ទាប់ពីមានភាពរកាំរកូសផ្នែកការទូតកាន់តែខ្លាំង ជាពិសេសបន្ទាប់ពីសហភាពអឺរ៉ុបបានចាត់ទុកកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ជាអង្គការភេរវករ ដែល​ទីក្រុងតេហេរ៉ង់ថ្កោលទោសថាជាការ «បញ្ឆេះភ្លើងសង្គ្រាម»។

របបអ៊ីរ៉ង់ក្នុងពេលដំណាលគ្នាក៏បានអំពាវនាវ​ឲ្យ​មានកិច្ចចរចាសន្តិភាព ដើម្បីបញ្ចៀសការប៉ះទង្គិច​គ្នា​ដោយផ្ទាល់ផងដែរ។ ទន្ទឹម​នោះ ដើម្បីជាសញ្ញាតបតទៅនឹងសម្ពាធរបស់អាមេរិក កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បានប្រកាសធ្វើសមយុទ្ធជើងទឹកបាញ់គ្រាប់ពិតរបស់ខ្លួន នៅក្នុងច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់ ដោយគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី១ខែកុម្ភៈ​ខាង​មុខ៕

ដ្រូន​ស៊ើបការណ៍​អាមេរិក (រូបថត៖ Reuters)

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម