ព័ត៌មានអន្ដរជាតិ
ប្រធានសភា លីបង់ ចាត់ទុកកិច្ចព្រមព្រៀងសម្របសម្រួលដោយអាមេរិក ជា «ការបង្គាប់» ឲ្យចាញ់អុីស្រាអែល
ប្រធានសភាលីបង់ និងជាសម្ព័ន្ធមិត្តរបស់ក្រុមហេសបូឡា លោក Nabih Berri បានថ្លែងកាលពីព្រឹកថ្ងៃច័ន្ទ ទី២៩ ខែមិថុនា ថា កិច្ចព្រមព្រៀងក្របខ័ណ្ឌត្រីភាគីរវាងលីបង់ អុីស្រាអែល សម្របសម្រួលដោយអាមេរិក នឹងមិនអាចអនុម័តឡើយ ដោយសារតែកិច្ចព្រមព្រៀងនេះ មិនបានធានាដល់សិទ្ធិរបស់លីបង់សូមម្បីតែបន្តិច។

លោក Berri បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលផ្សព្វផ្សាយដោយគណបក្សចលនា Amal របស់លោក ថា «កិច្ចព្រមព្រៀងនេះនឹងមិនអាចអនុម័តបានឡើយ ហើយវាក៏នឹងមិនត្រូវយកទៅអនុវត្តក្នុងទម្រង់បច្ចុប្បន្ននេះដែរ» ។ លោកបានថ្កោលទោសកិច្ចព្រមព្រៀងនោះ ដោយហៅវាថា គ្រាន់តែកិច្ចព្រមព្រៀងបង្គាប់បញ្ជាប៉ុណ្ណោះ មិនមែនជាកិច្ចព្រមព្រៀងដែលរក្សាសិទ្ធិស្របច្បាប់របស់លីបង់នោះទេ។ នេះបើយោងតាមការចេញផ្សាយ ពីសារព័ត៌មាន i24news។
កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីថ្ងៃសុក្រ នៅទីក្រុងវ៉ាស៊ីនតោន ក្រោមការឧបត្ថម្ភរបស់អាមេរិកនេះ មានគោលបំណងបើកផ្លូវឆ្ពោះទៅរក «សន្តិភាពយូរអង្វែង» រវាងអ៊ីស្រាអែល និងលីបង់។ ជាពិសេស កិច្ចព្រមព្រៀងនេះចែងអំពីដំណើរការនៃការរំសាយអាវុធរបស់ក្រុមហេសបូឡា ក៏ដូចជាការបង្កើនតួនាទីរបស់រដ្ឋលីបង់នៅភាគខាងត្បូងនៃប្រទេស។
យ៉ាងណា ការថ្លែងរបស់លោក Berri ធ្វើឡើងស្របពេលដែលមន្ត្រីលីបង់ជាច្រើនរូប បានបង្ហាញជំហរខុសៗគ្នា ចំពោះខ្លឹមសារនៃអត្ថបទកិច្ចព្រមព្រៀងនេះ។ កាលពីពេលថ្មីៗ ប្រធានាធិបតី លោក Joseph Aoun បានធានាអះអាងចំពោះប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា រដ្ឋលីបង់នឹងទទួលខុសត្រូវក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ។ លោកបានធ្វើការធានានេះ ព្រមទាំងបានស្នើសុំឲ្យទីក្រុងវ៉ាស៊ីនតោនដាក់សម្ពាធលើអ៊ីស្រាអែលឲ្យដកទ័ពចេញពីតំបន់នានាដែលខ្លួននៅតែគ្រប់គ្រងនៅភាគខាងត្បូងលីបង់ផងដែរ។
ការបដិសេធជាសាធារណៈដោយលោក Nabih Berri ដែលជាឥស្សរជនស្នូលក្នុងឆាកនយោបាយលីបង់ បានគូសបញ្ជាក់ពីការបែកបាក់ផ្ទៃក្នុងយ៉ាងជ្រាលជ្រៅជុំវិញកិច្ចព្រមព្រៀងនេះ។ ការប្រឆាំងរបស់លោកអាចនឹងធ្វើឲ្យការអនុវត្តកិច្ចព្រមព្រៀងនេះកាន់តែមានភាពស្មុគស្មាញ និងធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតនានា ដែលត្រូវបានធ្វើឡើងដើម្បីបង្កើតឲ្យមានការកាត់បន្ថយភាពតានតឹងប្រកបដោយនិរន្តរភាពរវាងអ៊ីស្រាអែល និងលីបង់។
ដោយឡែក នាយករដ្ឋមន្ត្រីអុីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បានចេញមុខអបអរសាទរថា ជាជោគជ័យធំ ប៉ុន្តែខាងភាគីលីបង់ រួមមានមេដឹកនាំហេសបូឡា លោក Naim Qassem និងប្រធានសភាលីបង់ លោក Nabih Berri បានរួមគ្នាបដិសេធដាច់អហង្ការ ដោយចាត់ទុកថាជាកិច្ចព្រមព្រៀងបង្ខំឲ្យលីបង់ចុះចាញ់ទាំងស្រុងចំពោះប្រទេសអុីស្រាអែល និងរំលោភសិទ្ធិជាតិ។
សូមជម្រាបជូនថា បទឈប់បាញ់បានរង្គោះរង្គើឡើងវិញជាថ្មី បន្ទាប់ពីអុីរ៉ង់បានប្រើដ្រូនវាយប្រហារលើកប៉ាល់ប្រេង។ ចំណែកភាគីអាមេរិកក្រោមរដ្ឋបាលលោក ត្រាំ បានវាយប្រហារសងសឹកលើរ៉ាដា និងឃ្លាំងអាវុធអុីរ៉ង់ រីឯអុីរ៉ង់ក៏វាយបកលើមូលដ្ឋានទ័ពអាមេរិកនៅគុយវ៉ែត និងបារ៉ែនវិញ ព្រមទាំងបង្ខំឲ្យកប៉ាល់ទាំងអស់ត្រូវដើរតាមផ្លូវកៀកឆ្នេររបស់ខ្លួន ដាច់ខាតមិនឲ្យវាងតាមផ្លូវប្រទេសអូម៉ង់ឡើយ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
អុីរ៉ង់ រឹតបន្តឹងការគ្រប់គ្រងច្រក Hormuz និងព្រមានកប៉ាល់ ដែលមិនព្រមដើរតាមផ្លូវរបស់ខ្លួន
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៤ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


