ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនជប៉ុននៅថៃ ប្រឈមផលវិបាកខ្លាំងនៃជម្លោះព្រំដែនជាមួយកម្ពុជា
ការស្ទង់មតិថ្មីមួយរបស់សភាពាណិជ្ជកម្មជប៉ុនប្រចាំទីក្រុងបាងកក (JCCB) បានបង្ហាញថា ក្រុមហ៊ុនជប៉ុននៅក្នុងប្រទេសថៃកំពុងប្រឈមមុខនឹងឧបសគ្គប្រតិបត្តិការយ៉ាងខ្លាំង បន្ទាប់ពីការកើនឡើងនៃជម្លោះព្រំដែនថៃ-កម្ពុជានៅចុងឆ្នាំ២០២៥។

យោងតាមការចុះផ្សាយថ្ងៃទី១កុម្ភៈ២០២៦របស់បាងកកប៉ុស្តិ៍ ការស្ទង់មតិដែលទទួលបានចម្លើយពីក្រុមហ៊ុនសមាជិកចំនួន៥២១ បានគូសបញ្ជាក់ថា ការបិទព្រំដែនបានរំខានយ៉ាងធ្ងន់ធ្ងរដល់ខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ ជាពិសេសក្នុងវិស័យរថយន្ត និងអេឡិចត្រូនិក។ ប្រហែល ២៩% នៃអ្នកឆ្លើយតបបានរាយការណ៍ថា រយៈពេលនៃការដឹកជញ្ជូនបានអូសបន្លាយយូរជាងមុន ខណៈដែល ២៤% ទៀតបានប្រឈមនឹងការកើនឡើងនៃតម្លៃដឹកជញ្ជូន ដោយសារផ្លូវគោកប្រពៃណីត្រូវបានកាត់ផ្តាច់ដោយសារសកម្មភាពយោធា និងការបិទច្រកទ្វាររដ្ឋបាល។
ជម្លោះនេះបានបង្ខំឲ្យមានការរៀបចំរចនាសម្ព័ន្ធឡើងវិញនូវគំរូអាជីវកម្ម «Thailand-Plus-One» ដែលជាគំរូដែលក្រុមហ៊ុនជប៉ុនប្រើប្រាស់កម្ពុជាសម្រាប់កិច្ចការដំឡើងដែលប្រើកម្លាំងពលកម្មច្រើន ដើម្បីគាំទ្រដល់ការផលិតកម្រិតខ្ពស់នៅក្នុងប្រទេសថៃ។ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការបិទប៉ុស្តិ៍ត្រួតពិនិត្យ ២៣% នៃក្រុមហ៊ុនដែលបានស្ទង់មតិបានប្តូរមកប្រើប្រាស់ការដឹកជញ្ជូនតាមផ្លូវទឹក ខណៈដែលក្រុមហ៊ុនផ្សេងទៀតកំពុងបង្វែរទំនិញឆ្លងកាត់ប្រទេសឡាវ ឬវៀតណាម។ ទោះបីជាមានការដោះស្រាយបែបនេះក៏ដោយ JCCB បានកត់សម្គាល់ថា ១៩% នៃក្រុមហ៊ុនបានឃើញការធ្លាក់ចុះនៃផលិតកម្ម និងការលក់។ ក្រុមហ៊ុនផលិតធំៗដូចជា Yazaki និង Toyota បានសម្រួលប្រព័ន្ធស្តុកទំនិញរបស់ពួកគេ ដើម្បីឆ្លើយតបនឹងរយៈពេលដឹកជញ្ជូនដែលបានកើនឡើងពី ២ថ្ងៃ រហូតដល់ ១០ថ្ងៃ ក្នុងច្រកផ្លូវសមុទ្រមួយចំនួន។
សម្ពាធសេដ្ឋកិច្ចបានរីករាលដាលលើសពីបញ្ហាដឹកជញ្ជូន ដោយសារការចាកចេញរបស់ពលករកម្ពុជាជិត ៨០០ ០០០នាក់ពីប្រទេសថៃក្នុងអំឡុងពេលមានភាពតានតឹងខ្លាំង បានបង្កឲ្យមានការខ្វះខាតកម្លាំងពលកម្មយ៉ាងធ្ងន់ធ្ងរក្នុងវិស័យសំណង់ និងផលិតកម្ម។ ថ្វីត្បិតបទឈប់បាញ់ដែលសម្រុះសម្រួលដោយសហរដ្ឋអាមេរិកនៅចុងខែតុលាបានផ្តល់ការធូរស្រាលមួយរយៈក៏ដោយ ការដកខ្លួនចេញជាឯកតោភាគីពីកិច្ចព្រមព្រៀងសន្តិភាពជាបណ្តោះអាសន្នរបស់ថៃនៅខែវិច្ឆិកា បានធ្វើឲ្យអ្នកវិនិយោគជប៉ុនមានការព្រួយបារម្ភអំពីស្ថិរភាពរយៈពេលវែង។ មន្ត្រី JCCB បានបញ្ជាក់ថា ខណៈពេលដែលក្រុមហ៊ុនជាច្រើនកំពុងទ្រាំទ្រនឹងការចំណាយខ្ពស់នៃការដឹកជញ្ជូនតាមផ្លូវអាកាស និងផ្លូវទឹក ការបិទព្រំដែនអូសបន្លាយអាចបង្ខំឲ្យសហគ្រាសតូចៗដកខ្លួនចេញពីប្រតិបត្តិការដែលពាក់ព័ន្ធនឹងកម្ពុជាជាអចិន្ត្រៃយ៍៕
ប្រែសម្រួល៖ ឈាង
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
សន្តិសុខសង្គម១០ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


