Connect with us

ព័ត៌មានអន្ដរជាតិ

កុមារី យូអេ ត្រូវបានតែងតាំងជា «អគ្គនាយកមីស៊ីល» របស់​កូរ៉េ​ខាង​ជើង

បានផុស

នៅ

យោងតាមរបាយការណ៍ចារកម្មថ្មីៗ កូនស្រី​របស់​​មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន​ ដែល​មាន​ឈ្មោះថា គីម យូអេ ត្រូវបានផ្តល់តួនាទី​ដ៏​សំខាន់​មួយ​ជា «អគ្គនាយកមីស៊ីល»។

កុមារី យូអេ និង​លោក​ គីម ជុងអ៊ុន (រូបថត៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះ​ផ្សាយ​របស់ New York Sun កាល​ពីថ្ងៃទី២៣​ខែ​កុម្ភៈ​ឆ្នាំ​២០២៦ តំណែងផ្លូវការនេះផ្តល់សិទ្ធិ​ឲ្យ​កុមារីដែលមានវ័យប្រហែល​១៣​ឬ១៤​ឆ្នាំរូបនេះ ទទួលរបាយការណ៍ពីមេទ័ពធំៗ និងចេញបញ្ជាផ្ទាល់លើប្រតិបត្តិការយោធា ដែលជាសញ្ញាបង្ហាញថា នាងគឺជាបុគ្គលមានអំណាចបំផុតលំដាប់ទីពីរក្នុងកម្មវិធីអាវុធនុយក្លេអ៊ែររបស់របបដឹកនាំ​កូរ៉េ​ខាង​ជើង។

ការបង្ហើបព័ត៌មាននេះធ្វើឡើងចំពេលមាន មហាសន្និបាតបក្សពលករលើកទី៩ នៅទីក្រុងព្យុងយ៉ាង ជាទីកន្លែងដែលលោក គីម ជុងអ៊ុន ត្រូវបានបោះឆ្នោតជ្រើសរើសជាអគ្គលេខាធិការបក្សជាឯកច្ឆន្ទម្តងទៀត។ ទោះបីជាកុមារី​យូអេមិនបាន​បង្ហាញខ្លួននៅចំពោះមុខប្រតិភូ​៥០០០នាក់ក៏ដោយ ក៏​ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង (NIS) បានបញ្ជាក់ថា នាងបានឈានចូលដល់ដំណាក់កាល «អ្នកបន្តវេនដែលត្រូវបានកំណត់ជា​ផ្លូវការ​ហើយ»។ អ្នកវិភាគយល់ថា ការបង្ហាញខ្លួនរបស់នាងនៅតាមទីតាំងបាញ់មីស៊ីល គឺដើម្បីបញ្ជាក់ថាសែស្រឡាយត្រកូលគីម គឺជាអ្នកការពារអាវុធនុយក្លេអ៊ែររបស់ជាតិជារៀងរហូត។

ទន្ទឹមនឹងការលើក​ដំឡើង​កូនស្រី​របស់ខ្លួន លោក គីម ជុងអ៊ុន ក៏បានធ្វើការផ្លាស់ប្តូរថ្នាក់ដឹកនាំបក្សជាងពាក់កណ្តាល ដោយដកតំណែងមន្ត្រីចាស់វស្សា រួមទាំងលោក Choe Ryong-hae ដែលធ្លាប់ជាបុគ្គលមានអំណាចបំផុតលំដាប់ទីពីរផងដែរ។ តាមរយៈការជំនួសមកវិញនូវយុវជនស្មោះត្រង់ និងការត្រៀមផ្លូវ​ឲ្យ​កូនស្រី លោកគីមហាក់ដូចជាកំពុងពង្រឹងអំណាចត្រកូលគីមជំនាន់ទី៤ ឲ្យកាន់តែរឹងមាំ ខណៈដែលពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម