ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្រ្តីជាប់ឆ្នោតហុងគ្រី ថា នឹងចាប់ខ្លួន នាយករដ្ឋមន្ត្រីអ៊ីស្រាអែល តាមដីកា ICC ប្រសិនចូលទឹកដីហុងគ្រី
បន្ទាប់ពីការគ្រប់គ្រងអំណាចក្នុងនាមនាយករដ្ឋមន្ត្រីអស់រយៈពេល ១៦ ឆ្នាំ លោក Viktor Orban បានបញ្ចប់វាជាមួយការចាញ់ឆ្នោតដ៏អាម៉ាស់បំផុតមួយ កាលថ្ងៃទី១២ ខែមេសា ដែលមិនត្រឹមតែការចាញ់ឆ្នោតផ្ទាល់ខ្លួនលោក ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំភាពអាម៉ាសដល់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និង ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ដែលគាំទ្រលោកទៀតផង។
គណបក្សស្តាំនិយម Tisza របស់ លោក Peter Magyar បានទទួលជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី និងទទួលបានការសាទរយ៉ាងខ្លាំងពីប្រទេសនៅអឺរ៉ុបទៀតផង។ ជ័យជម្នះលើការបោះឆ្នោត របស់ លោក Peter Magyar បាននាំទៅដល់មហន្តរាយនៃទំនាក់ទំនងយ៉ាងល្អរវាងហុងគ្រីនិងអ៊ីស្រាអែល ដែលលោក Orban ខិតខំពង្រឹងក្រោមការគ្រប់គ្រងរបស់លោក។
យោងតាមសារព័ត៌មាន Politico និង TRT World ផ្សាយថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ នាយករដ្ឋមន្ត្រីជាប់ឆ្នោតរបស់ប្រទេសហុងគ្រី លោក Peter Magyar លើកឡើងទាំងមានទំនុកចិត្តថា ប្រទេសហុងគ្រី ត្រូវតែចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ប្រសិនបើហ៊ានឈានជើងចូលទៅក្នុងទឹកដីហុងគ្រី ខណៈតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនស្រាប់ តាំងពីខែវិច្ឆិកា២០២៤។

ICC បានចេញដីកាចាប់ខ្លួន លោក ណេតាន់យ៉ាហ៊ូ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ពីបទឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ជាបទបញ្ជាដែលប្រទេសជាសមាជិកមានកាតព្វកិច្ចអនុវត្តជាគោលការណ៍រួម។
ពីមុនមកប្រទេសហុងគ្រីបានបដិសេធពីការចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែលពេល លោក ណេតាន់យ៉ាហ៊ូ ធ្វើទស្សនកិច្ចនៅទីក្រុង Budapest ក្នុងខែមេសា ឆ្នាំ២០២៥។
យ៉ាងណា លោក Magyar ប្រកាសថាលោកនឹងបញ្ឈប់ដំណើរការបដិសេធ ចាប់ខ្លួននាយករដ្ឋមន្រ្តីអ៊ីស្រាអែលរូបនេះ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ។
លោក Magyar ប្រាប់អ្នកយកព័ត៌មានថា៖ « ប្រសិនបើប្រទេសមួយជាសមាជិកនៃ ICC ហើយមនុស្សម្នាក់ដែល ICC ចង់ចាប់ខ្លួន ចូលក្នុងទឹកដីរបស់យើង នោះយើងត្រូវតែឃុំខ្លួនគេដោយអនុលោមតាមច្បាប់អន្តរជាតិ»។
គួរបញ្ជាក់ថាកាលពីខែមេសា ឆ្នាំ២០២៥ រដ្ឋាភិបាលហុងគ្រីលើកឡើងថា ខ្លួនបានសម្រេចចិត្តដកខ្លួនចេញពី ICC ដោយប្រកាសពីចលនានេះ អំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ណេតាន់យ៉ាហ៊ូ លើកដំបូងទៅកាន់អឺរ៉ុប ចាប់តាំងពីតុលាការចេញដីកាចាប់ខ្លួន៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


