ព័ត៌មានអន្ដរជាតិ
យោធាកំពូលអ៊ីរ៉ង់ ថា អ៊ីរ៉ង់ត្រៀមមីស៊ីលរួចរាល់ ដើម្បីបាញ់អ៊ីស្រាអែល បើហ៊ានវាយចូលលីបង់ជាថ្មី
ទោះបីជាមានបទឈប់បាញ់និងការចរចាជាបន្តបន្ទាប់ អ៊ីស្រាអែលត្រូវបានគេមើលឃើញថា តែងតែរកលេសវាយប្រហារចូលភាគខាងត្បូងប្រទេសលីបង់ ដោយលើកមូលហេតុកម្ចាត់ក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់។
ទីប្រឹក្សាយោធាជាន់ខ្ពស់ម្នាក់របស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានរៀបចំរួចរាល់នូវមីស៊ីលសម្រាប់ការបាញ់ ឆ្លើយតបទៅនឹងការគំរាមកំហែងរបស់អ៊ីស្រាអែល ប្រឆាំងនឹងតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូតនៃប្រទេសលីបង់។
ថ្លែងទៅកាន់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ និងចុះផ្សាយបន្តដោយសារព័ត៌មាន TRT World នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ លោក Mohsen Rezaei ចោទអ៊ីស្រាអែលថាបានប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធប្រទេសលីបង់ ដើម្បីទទួលបានឥទ្ធិពលលើការចរចាដែលពាក់ព័ន្ធនឹងអ៊ីរ៉ង់។

លោកព្រមានថា ប្រទេសលីបង់នឹងនៅតែជាចំណុចកណ្តាលនៃការដោះស្រាយក្នុងតំបន់នាពេលអនាគត ហើយទីក្រុងតេហេរ៉ង់នៅតែប្តេជ្ញាចិត្តគាំទ្រសម្ព័ន្ធមិត្ត។
លោក Rezaei ព្រមានថា៖ « ការប្រឈមមុខដាក់គ្នាឡើងវិញណាមួយនឹងធ្វើឱ្យភាគខាងជើងអ៊ីស្រាអែលប្រឈមនឹងស្ថានភាពលំបាកជាងស្ថានភាពដែលធ្លាប់ជួបប្រទះ អំឡុងពេលជម្លោះរយៈពេល ៤០ថ្ងៃ ថ្មីៗនេះ»។
លោក Rezaei ពិពណ៌នាអំពីច្រកសមុទ្រ Hormuz ថាជាការរារាំងដ៏មានឥទ្ធិពលមួយក្រោមការគ្រប់គ្រងរបស់អ៊ីរ៉ង់ ដោយនិយាយថា ផ្លូវទឹកនេះគួរតែនៅតែបើកចំហសម្រាប់ពាណិជ្ជកម្ម ប៉ុន្តែមិនមែនបម្រើជាវេទិកាសម្រាប់សម្ពាធយោធានោះទេ។
ទីប្រឹក្សារូបនេះក៏បានអំពាវនាវឱ្យមានការផ្តល់ទ្រព្យសម្បត្តិអ៊ីរ៉ង់ ត្រូវបានបង្កកចំនួន ២៤ប៊ីលានដុល្លារវិញ ព្រោះការផ្លាស់ប្តូរបែបនេះនឹងជួយកសាងទំនុកចិត្តលើកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដែលកំពុងបន្ត។
គួរបញ្ជាក់ថា ការប្រយុទ្ធគ្នាក្នុងប្រទេសលីបង់នៅតែបន្ត ទោះបីជាមានការព្រមព្រៀងឈប់បាញ់នៅពាក់កណ្តាលខែមេសាក៏ដោយ។
ការវាយប្រហាររបស់អ៊ីស្រាអែល និងការគំរាមកំហែងពង្រីកការឈ្លានពានរបស់ខ្លួន នៅជុំវិញទីក្រុងបេរូតបានជំរុញឱ្យមានការព្រួយបារម្ភ ថាជម្លោះអាចរីករាលដាលម្តងទៀត ទោះបីជាកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដឹកនាំដោយសហរដ្ឋអាមេរិក ព្យាយាមរក្សាបទឈប់បាញ់ក៏ដោយ៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


