ព័ត៌មានអន្ដរជាតិ
អេស្ប៉ាញ ថ្កោលទោសអ៊ីស្រាអែល វាយប្រហារភាគខាងត្បូងលីបង់ បណ្តាលឱ្យកងកម្លាំងរក្សាសន្តិភាពម្នាក់ស្លាប់ និងរបួសច្រើននាក់
ប្រទេសអេស្ប៉ាញ បានថ្កោលទោសការវាយប្រហារចុងក្រោយបង្អស់លើក្រុមរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅភាគខាងត្បូងប្រទេសលីបង់ បណ្តាលឱ្យកងកម្លាំងរក្សាសន្តិភាពស៊ែប៊ីម្នាក់ស្លាប់ និងទាហានជាច្រើននាក់ទៀតរងរបួស រួមទាំងសមាជិកយោធាអេស្ប៉ាញម្នាក់ផងដែរ។ នេះបើយោងតាមភ្នាក់ងារសារព័ត៌មានតួកគី Anadolu ផ្សាយថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ។
សេចក្តីថ្លែងការណ៍មួយ ចេញដោយក្រសួងការបរទេសអេស្ប៉ាញ បាននិយាយថា ការវាយប្រហារនេះផ្តោតលើក្រុមកងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅលីបង់ (UNIFIL) ដែលឈរជើង ក្នុងមូលដ្ឋាន Miguel de Cervantes ជាមូលដ្ឋានមួយគ្រប់គ្រងដោយអេស្ប៉ាញ នៅភាគខាងត្បូងប្រទេសលីបង់។

ក្រសួងនិយាយថា៖ « ប្រទេសអេស្ប៉ាញថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារចុងក្រោយបង្អស់នៅលីបង់ ដោយអំពាវនាវឱ្យមានការស៊ើបអង្កេតពេញលេញនិងទទួលខុសត្រូវ ចំពោះអ្នកប្រព្រឹត្ត»។
រដ្ឋាភិបាលអេស្ប៉ាញ បានចេញសាររំលែកទុក្ខដល់ក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នកស្លាប់ ក៏ដូចជារដ្ឋាភិបាល និងប្រជាជនស៊ែប៊ីផងដែរ។
ប្រទេសអេស្ប៉ាញ ក៏បានកោតសរសើរការងាររបស់បុគ្គលិក UNIFIL ដោយគូសបញ្ជាក់ពីប្តេជ្ញាចិត្ត និងលះបង់ ដោយកងកម្លាំងរក្សាសន្តិភាពក្រោមលក្ខខណ្ឌនៃអំពើហិង្សា។
ក្រសួងការបរទេសអែស្ប៉ាញ បានជំរុញឱ្យគ្រប់ភាគីទាំងអស់គោរពតាមសេចក្តីសម្រេចលេខ ១៧០១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងកិច្ចព្រមព្រៀងឈប់បាញ់រវាងប្រទេសលីបង់និងអ៊ីស្រាអែល ព្រមទាំងគោរពច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌។
ប្រទេសអេស្ប៉ាញ បានបញ្ជាក់ជាថ្មី គាំទ្រ ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសលីបង់ ដោយពណ៌នាអំពីពួកគេថាជាលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់។
គួរបញ្ជាក់ថា ក្រុម UNIFIL ប្រឈមមុខនឹងបញ្ហាសន្តិសុខកាន់តែខ្លាំងឡើង ចំពេលមានភាពតានតឹង និងអរិភាពជាបន្តបន្ទាប់តាមបណ្តោយព្រំដែនលីបង់-អ៊ីស្រាអែល៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


