Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋអាជ្ញា​​បារាំងបើកស៊ើបអង្កេត ករណី​​​អ៊ីស្រាអែល​ ធ្វើទារុណកម្ម​​​លើ​សកម្មជន​ដឹក​ជំនួយ​ទៅ​ហ្គាហ្សា

បានផុស

នៅ

រដ្ឋ​អាជ្ញា​ប្រឆាំង​ភេរវកម្ម​នៃ​​​ប្រទេស​បារាំង បានលើក​ឡើង​ថា ខ្លួន​បាន​បើក​ការ​ស៊ើបអង្កេត​បឋម​មួយ​ក្នុងករណី​សង្ស័យ​ថា​ មាន​ការ​ធ្វើ​ទារុណ​កម្មនិងឧក្រិដ្ឋ​កម្ម​សង្គ្រាម ជុំវិញ​ការប្រព្រឹត្ត​របស់អាជ្ញាធរ​​អ៊ីស្រាអែល​លើសកម្មជន​បារាំង​ដែល​​ចូល​រួម​​ជាមួយ​កង​នាវា​ដឹក​​ជំនួយ​អន្តរជាតិ (Global Sumud) ​ទៅ​​កាន់​តំបន់​ហ្គាហ្សាកាលពី​ខែមុន។

សារព័ត៌មាន Al Jazeera ផ្សាយ​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២៦ ការិ​យាល័យ​ព្រះរាជអាជ្ញាប្រឆាំង​ភេរវកម្មជាតិ​ (PNAT) ថា ​ការ​ស៊ើបអង្កេតត្រូវ​បាន​បើក​​កាល​ពី​ថ្ងៃសុក្រ បន្ទាប់​ពី​ការ​បញ្ជូន​ឯក​សារ​​កំណត់​ហេតុ​​ការណ៍​ដោយ​ក្រសួងការបរទេស​​នៅចុងខែមុន ហើយ​មាន​​សកម្មជន​ជា​ច្រើន​​នៅ​លើកង​នាវា Global Sumud ចោទ​ប្រកាន់​អាជ្ញាធរអ៊ីស្រាអែល​ពី​បទ​ប្រព្រឹត្តខុសធ្ងន់ធ្ងរ​ អំឡុង​ពេលឃុំ​ខ្លួនពួកគេ។

សកម្ម​ជន​បារាំង​។ រូបភាព៖ AFP
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​បញ្ជាក់​ថា អ៊ីស្រាអែលបាន​ចាប់​ និងឃុំខ្លួន​សកម្មជន​ ៤៣០នាក់​មក​ពីប្រទេស​ជិត​៤០ បន្ទាប់​ពីស្ទាក់ចាប់កង​នាវា​ពួកគេ​​នៅ​ក្នុងដែន​ទឹកអន្តរជាតិ​កាល​ពី​ថ្ងៃទី១៨ ខែឧសភា ខណៈសកម្ម​ជន​ទាំង​នោះ​ព្យាយាម​ ដើម្បី​បំបែកការបិទផ្លូវ​ឆ្ពោះ​ទៅ​តំបន់ហ្គាហ្សា​។

ការ​បិទ​ផ្លូវ​ទៅ​តំបន់​ហ្គាហ្សា​ ត្រូវ​បាន​អង្គការសហប្រជាជាតិ​ និង​អង្គការសិទ្ធិមនុស្សនិយាយ​ថា ខុសច្បាប់ ដោយពណ៌នាថា វា​ជាទម្រង់​នៃការដាក់ទណ្ឌកម្មរួម​គ្នា។

រដ្ឋ​មន្ត្រី​សន្តិសុខជាតិ​ស្តាំនិយមអ៊ីស្រាអែល លោក Itamar Ben-Gvir ត្រូវ​បាន​អន្តរ​ជាតិ​ថ្កោលទោសយ៉ាង​ខ្លាំង​ បន្ទាប់ពីលោក​បង្ហោះវីដេអូសើច​​ចំអក​ឱ្យសកម្មជនលើកងនាវា ខណៈចង​ដៃ​ពួក​គេ​ទៅ​ក្រោយ​។

ប្រទេសបារាំងបាន​ហាមឃាត់ លោក Ben-Gvir មិនឱ្យចូល​បារាំង ក៏​ដូចជាសម្ព័ន្ធមិត្ត​ជាច្រើនទៀតរបស់អ៊ីស្រាអែល និង​កោះ​ប្រ​ជុំ​បន្ទាន់​ជាមួយ​ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលជុំ​វិញ​បញ្ហា​នេះ​ផង​ដែរ​។​

សកម្មជនបារាំងជាច្រើនពិពណ៌នាថា​អាជ្ញា​ធរ​​អ៊ីស្រាអែល​បាន​ប្រើអំពើ​​​ហិង្សាដ៏អាម៉ាស់មួយ ពេលពួកគេ​​វិលត្រឡប់មក​ប្រទេសបារាំងវិញ​ នៅថ្ងៃទី២២ ខែឧសភា។

អ្នក​វិលត្រឡប់មកវិញ​ម្នាក់​ថា ទាហានអ៊ីស្រាអែល​​បាន​លូកលាន់ និង​ទះកំផ្លៀងនាង​ក្នុងធុងងងឹតមួយ៕

តាំង​ពី​មាន​ព្រឹត្តិការណ៍​​ដ៏​អាម៉ាស់​របស់​អ៊ីស្រាអែល​លើ​សកម្មជន​ជុំ​វិញ​ពិភព​លោក និង​ដើរ​បង្ក​សង្រ្គាម​មិន​ដាច់​ថ្ងៃ​ ប្រទេស​បារាំង​​រក​មធ្យោ​បាយ​កាទូត​នានា ដើម្បី​ដាក់​ទណ្ឌ​កម្ម​និង​ហាម​ឃាត់​រដ្ឋា​ភិបាល​អ៊ីស្រាអែល​ជាន់​ទឹក​ដី​បារាំង៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម