Connect with us

ព័ត៌មានអន្ដរជាតិ

ចាប់​តាំង​ពី​ដើម​ខែ​មីនា ​ដល់​ឥលូវ​ អ៊ីស្រាអែល​សម្លាប់​ពលរដ្ឋ​លីបង់ ​៣ ៥២៦នាក់ និង​របួស​​ជាង​១ម៉ឺន​នាក់​

បានផុស

នៅ

យោង​តាម​របាយការណ៍របស់​ក្រសួងសុខាភិបាល​លីបង់ ឱ្យ​ដឹងកាល​ពី​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២៦ ​ថា ចំនួនមនុស្ស​ស្លាប់​ដោយសារ​ការវាយប្រហាររបស់អ៊ីស្រាអែល​លើ​ប្រទេសលីបង់​ ចាប់តាំងពីថ្ងៃទី០២ ខែមីនា បានកើនឡើងដល់ ៣ ៥២៦នាក់ ក្នុងពេល​ជាមួយ​គ្នា​ មនុស្ស ១០ ៧៣៣ នាក់​ផ្សេង​ទៀត​ រងរបួស។

កាល​ពី​​ថ្ងៃទី២៨ ខែកុម្ភៈ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល​បានចាប់ផ្តើម​ប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ និងធ្វើការវាយប្រហារលើ​ទីក្រុង​ជាច្រើន​។

អ៊ីស្រាអែល​វាយ​ប្រហារ​ចូល​លីបង់។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះនាំឱ្យមាន​ភាព​តាន​តឹង​ការកើនឡើង ​នៅមជ្ឈិមបូព៌ា ទាញប្រទេសនៅ​ឈូងសមុទ្រពែរ្ស​ចូល​ទៅ​ក្នុងជម្លោះ ក៏ដូច​ជាការបិទច្រកសមុទ្រ Hormuz ។

បន្ទាប់​ពីក្រុមហេសបូឡាបាន​ចូលរួម​​ជាមួយ​សង្គ្រាមអ៊ីរ៉ង់​ដោយការ​បាញ់រ៉ុក្កែតនិងដ្រូន​ទៅលើអ៊ីស្រាអែល បន្ទាប់​មក​កង​កម្លាំងការពារអ៊ីស្រាអែល ​(IDF) បាន​ធ្វើការវាយប្រហារ​ នៅភាគខាងត្បូងប្រទេស​លីបង់ និង​ជាយក្រុងភាគខាងត្បូង​នៃទីក្រុងបេរូត។

អ៊ីស្រាអែល​ក៏បានពង្រីកប្រតិបត្តិការ​តាម​ដី​គោក​ នៅភាគខាងត្បូងប្រទេសលីបង់​ថែម​ទៀត​។

ប្រធានាធិបតីសហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ លើក​ឡើង​កាល​ពីថ្ងៃទី១៦ ខែមេសា ថា អ៊ីស្រាអែលនិងលីបង់ បាន​យល់ព្រមលើបទឈប់បាញ់រយៈពេល១០ថ្ងៃ ដោយចាប់ផ្តើមនៅ​ម៉ោង ១៧:០០ នាទី រសៀល​​។  

នៅ​ថ្ងៃទី២៤ ខែមេសា លោក​ ត្រាំ បញ្ជាក់ថា បទឈប់បាញ់នឹងត្រូវ​បន្ត​រយៈពេលបីសប្តាហ៍។

នៅពាក់​កណ្តាលខែឧសភា អ្នកនាំពាក្យក្រសួងការបរទេស​អាមេរិក​បង្ហោះ​​លើ​បណ្តាញ​សង្គម X ថា បទឈប់បាញ់​រវាងលីបង់និងអ៊ីស្រាអែល​នឹងត្រូវ​បន្តរយៈពេល ៤៥ថ្ងៃ។

នៅថ្ងៃទី៤ ខែមិថុនា ក្រសួងការបរទេសអាមេរិក​បញ្ជាក់​ម្តង​ទៀត​ថា អ៊ីស្រាអែលនិងលីបង់ យល់​ព្រម​ពិភាក្សា​គ្នា​នៅ​ទីក្រុងវ៉ាស៊ីនតោន​កាល​ពី​ថ្ងៃទី២-៣ ខែមិថុនា ឈានដល់កិច្ចព្រមព្រៀង​មួយ​ ដើម្បីអនុវត្តលក្ខខណ្ឌនៃបទឈប់បាញ់​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម