ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ បញ្ជាក់ច្បាស់ៗថា ច្រក Hormuz បើកវិញអត់បានទេ ព្រោះអាមេរិកនិងអ៊ីស្រាអែល រំលោភបទឈប់បាញ់
ដើម្បីជម្រះមន្ទិលសង្ស័យអំពីការបើក-បិទច្រកសមុទ្រ Hormuz, ឥឡូវ ភាគីអ៊ីរង់បានបញ្ជាក់យ៉ាងច្បាស់ថា ច្រកនេះមិនអាចបើកបានទេ ព្រោះតែការរំលោភបទឈប់បាញ់ពីសំណាក់អាមេរិកនិងអ៊ីស្រាអែល។

ច្រកសមុទ្រយុទ្ធសាស្ត្រនេះ គឺជាចំណុចស្នូលមួយត្រូវបានដាក់បញ្ចូលក្នុងលក្ខខណ្ឌនៃបទឈប់បាញ់និងកិច្ចចរចាសន្តិភាពរវាងអាមេរិកនិងអ៊ីរ៉ង់ កាលពីសប្តាហ៍មុន។
ទោះបីជាយ៉ាងណាក៏ដោយ ស្ថានការណ៍បានប្រែប្រួលនៅពេលសហរដ្ឋអាមេរិក ដាក់ការបិទខ្ទប់ផ្លូវទឹករបស់ទីក្រុងតេហេរ៉ង់ និងរឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់នៅឈូងសមុទ្រអូម៉ង់ បង្ខំឲ្យអ៊ីរ៉ង់សងសឹកវិញ ដោយបញ្ជូនដ្រូនទៅវាយប្រហារនាវាចម្បាំងអាមេរិក។
ឥឡូវ ប្រធានរដ្ឋសភាអ៊ីរ៉ង់និងជាប្រមុខដឹកនាំគណៈប្រតិភូចរចាអ៊ីរ៉ង់លោក Mohammad Bagher Ghalibaf បានបង្ហោះសារលើបណ្តាញសង្គម X កាលពីថ្ងៃពុធទី២២ខែមេសាឆ្នាំ២០២៦ ដោយបញ្ជាក់ច្បាស់ៗជុំរិញរឿងច្រក Hormuz។

សារព័ត៌មាន BBC បានដកស្រង់សំណេររបស់លោក Ghalibaf ដែលសរសេរថា៖ «មិនអាចទៅរួចឡើយដែលច្រក Hormuz ត្រូវបើកឡើងវិញ ដោយសារតែការរំលោភបំពានយ៉ាងច្បាស់ក្រឡែតលើបទឈប់បាញ់ពីសំណាក់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល។ ការរំលោភបំពានទាំងនោះ រួមមានការបិទខ្ទប់ផ្លូវទឹកដោយកងទ័ពជើងទឹកអាមេរិកទៅលើកំពង់ផែរបស់អ៊ីរ៉ង់និងសកម្មភាពញុះញង់ឲ្យមានសង្រ្គាមដោយប្រទេសអ៊ីស្រាអែលនៅលើគ្រប់សមរភូមិ»។
ការប្រកាសនេះកើតឡើងបន្ទាប់ពី កងឆ្មាំបដិវត្តឥស្លាម (IRGC) បាញ់ប្រហារលើកប៉ាល់ដឹកកុងតឺន័រជាបន្តបន្ទាប់នៅច្រកសមុទ្រ Hormuz ដោយគិតត្រឹមមួយថ្ងៃពុធទី២២ខែមេសា មានកប៉ាល់រងគ្រោះដោយគ្រាប់កាំភ្លើងអ៊ីរ៉ង់ ដល់ទៅ៣គ្រឿង។
តាមទិន្នន័យចងក្រងដោយភ្នាក់ងារតាមដានប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្ររបស់ចក្រភពអង់គ្លេស ហៅកាត់ UKMTO, ក្នុងចំណោមកប៉ាល់ទាំង៣នោះ មាន២គ្រឿងជារបស់ប្រទេសលីបេរីយ៉ា និងមួយគ្រឿងរបស់ ប៉ាណាម៉ា៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


