Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ វាយប្រហារកប៉ាល់ដឹកកុងតឺន័រផ្ទួនៗ នៅ Hormuz ទោះ ត្រាំ ប្រកាសបន្តបទឈប់បាញ់

បានផុស

នៅ

ក្រោយប្រធានាធិបតីអាមេរិក​ ដូណាល់ ត្រាំ ប្រកាសបន្តបទឈប់បាញ់ជាមួយអ៊ីរ៉ង់មិនបានប៉ុន្មានម៉ោងផង ស្រាប់តែកងឆ្មាំបដិវត្តឥស្លាម (IRGC) បានបាញ់ប្រហារលើកប៉ាល់ដឹកកុងតឺន័រជាបន្តបន្ទាប់នៅច្រកសមុទ្រ Hormuz ដោយគិតត្រឹមមួយថ្ងៃពុធទី២២ខែមេសា មានកប៉ាល់រងគ្រោះដោយគ្រាប់កាំភ្លើងអ៊ីរ៉ង់ ដល់ទៅ៣គ្រឿង។

ច្រក Hormuz (រូប៖ Reuters)

តាមការផ្សាយរបស់ RTE ដែលដកស្រង់ទិន្នន័យចងក្រងដោយភ្នាក់ងារតាមដានប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្ររបស់ចក្រភពអង់គ្លេស ហៅកាត់ UKMTO, ក្នុងចំណោមកប៉ាល់ទាំង៣នោះ មាន២គ្រឿងជារបស់ប្រទេសលីបេរីយ៉ា និងមួយគ្រឿងរបស់ ប៉ាណាម៉ា។

ដំបូងគេគឺកប៉ាល់ ដែលដោតទង់ជាតិលីបេរីយ៉ា បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅផ្នែកខាងលើ បន្ទាប់ពីត្រូវបាញ់ប្រហារដោយគ្រាប់កាំភ្លើងនិងរ៉ុកកែត RPG (ខ្មែរនិយមហៅត្រយ៉ូងចេក) នៅចម្ងាយប្រហែល ១៥ ម៉ាយសមុទ្រ ភាគឦសាននៃប្រទេសអូម៉ង់។

កងនាវារាយការណ៍ថា មានទូកល្បឿនលឿនរបស់ IRGC មួយគ្រឿងបានចូលមកក្បែរ ហើយក៏បើកការបាញ់ប្រហារតែម្តង ដោយគ្មានទាក់ទងតាមវិទ្យុជាមុនឡើយ។

ក្រោយមក កប៉ាល់ទី២ដែលដោតទង់ជាតិប៉ាណាម៉ា ក៏ត្រូវបាញ់ប្រហារដែរនៅចម្ងាយប្រហែល៨ម៉ាយ​សមុទ្រ ខាងលិចប្រទេសអ៊ីរ៉ង់។ យ៉ាងណា បើតាមសេចក្តីរាយការណ៍ កប៉ាល់នេះ មិនការខូចខាតអ្វីទេ។

ចុងក្រោយ កប៉ាល់ទី៣ ដែលដោតទង់ជាតិលីបេរីយ៉ាដូចកប៉ាល់ទី១ បានរងការវាយប្រហារនៅចម្ងាយប្រហែល ៨ ម៉ាយសមុទ្រ ខាងលិចប្រទេសអ៊ីរ៉ង់ ខណៈកំពុងធ្វើដំណើរចេញពីច្រកសមុទ្រ។ កប៉ាល់នេះបានឈប់នៅលើផ្ទៃទឹក ប៉ុន្តែក៏គ្មានការខូចខាតអ្វីដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម