ព័ត៌មានអន្ដរជាតិ
ភាពមិនប្រាកដប្រជារបស់ លោក ត្រាំ នឹងនាំឱ្យណាតូខ្លាំងជាងមុន
អឺរ៉ុបអាចបន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក ដើម្បីការពារពួកគេទៀតហើយ។ ប្រសិនបើ ប្រទេសអឺរ៉ុបធ្វើសកម្មភាពប្រកបដោយការប្តេជ្ញាចិត្ត និងភាពច្នៃប្រឌិត ការរួមបញ្ចូលនៃសម្ព័ន្ធមិត្តផ្សេងៗ ពួកគេនៅតែអាចទប់ទល់នឹងការគំរាមកំហែងពីរុស្ស៊ី ដោយគ្មានសហរដ្ឋអាមេរិក។ នេះបើយោងតាមការអត្ថាធិប្បាយរបស់សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ។

ជាការពិត ការការពារអឺរ៉ុបក្នុងយុគសម័យរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ គឺជាបញ្ហាប្រឈម។ ប្រធានាធិបតីអាមេរិក នៅតែបន្តសាបព្រោះការសង្ស័យលើភាពរឹងមាំរបស់ណាតូ។ ទោះបីជា លោក ត្រាំ មិនអាចដកសហរដ្ឋអាមេរិក ចេញពីសម្ព័ន្ធភាពការពារជាតិឆ្លងមហាសមុទ្រអាត្លង់ទិកដោយគ្មានការយល់ព្រមពីសភាក៏ដោយ លោក ត្រាំ ប្រហែលជាមិនមកជួយអឺរ៉ុបទេ ប្រសិនបើ រុស្ស៊ីវាយប្រហារ។
បើតាមរ៉យទ័រ ចម្លើយជាក់ស្តែងមួយ គឺប្រទេសនានាក្នុងតំបន់ត្រូវបញ្ចូលការការពារ របស់ពួកគេរួមគ្នា ឆ្ពោះទៅរកចំណុចខ្លាំងមួយ។
អឺរ៉ុបប្រឈមមុខនឹងការពិតដ៏ច្បាស់លាស់មួយ នោះគឺការសួរដេញដោលម្តងហើយម្តងទៀតរបស់ លោក ដូណាល់ ត្រាំ ពីភាពជឿជាក់របស់ណាតូ ដែលមានន័យថា ទ្វីបនេះលែងអាចទទួលយកការការពារពីសហរដ្ឋអាមេរិកប្រឆាំងនឹងរុស្ស៊ីទៀតហើយ។
ខណៈ លោក ត្រាំ មិនអាចដកអាមេរិកចេញពីសម្ព័ន្ធភាពជាផ្លូវការដោយគ្មានសភា ភាពមិនអាចទាយទុកជាមុនបានរបស់លោកបង្កើនការសង្ស័យ ថាតើទីក្រុងវ៉ាស៊ីនតោននឹងធ្វើសកម្មភាពឬអត់ ប្រសិនបើទីក្រុងមូស្គូវាយប្រហារសមាជិកណាតូណាម្នាក់។
ភាពមិនប្រាកដប្រជានេះធ្វើឱ្យកសាងសមត្ថភាព និងបង្ខំឱ្យមេដឹកនាំអឺរ៉ុបគិតឡើងវិញ អំពីឥរិយាបថសន្តិសុខផ្ទាល់ខ្លួន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក។
បើតាមអ្នកជំនាញអឺរ៉ុប លើកឡើងពីការធ្វើសមាហរណកម្មការពារជាតិពេញលេញនៅទូទាំងសហភាពអឺរ៉ុបនៅតែមិនអាចសម្រេចបានទាំងផ្នែកនយោបាយ និងការអនុវត្តជាក់ស្តែង ប៉ុន្តែអឺរ៉ុបមិនមែនជាអ្នកគ្មានអំណាចនោះទេ។
តាមរយៈការប្រមូលផ្តុំធនធានរបស់សម្ព័ន្ធភាពដែលអាចបត់បែនបាន មិនថាកងកម្លាំងប្រតិកម្មរហ័ស ការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ ឬការទប់ស្កាត់នុយក្លេអ៊ែរដឹកនាំដោយបារាំង និងអង់គ្លេស ប្រទេសនានានៅអឺរ៉ុបអាចកសាងការការពារដ៏គួរឱ្យទុកចិត្តបាន។
ចំណែក ការតាំងចិត្ត និងភាពច្នៃប្រឌិត ជាជាងការពឹងផ្អែកលើទីក្រុងវ៉ាស៊ីនតោន នឹងក្លាយជាគន្លឹះក្នុងការការពារអឺរ៉ុបនៅក្នុងយុគសម័យថ្មីនៃហានិភ័យភូមិសាស្ត្រនយោបាយបច្ចុប្បន្ន៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


