Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល​អនុម័ត​​​​កញ្ចប់​ថវិកា​ដំបូង​​​ទិញ​យន្តហោះ​​ F-៣៥ និង F-១៥ IA ពី​អាមេរិក​

បានផុស

នៅ

អ៊ី​ស្រា​អែល​​បាន​អនុ​ម័ត​​​ផែន​ការ​ចុង​ក្រោយ​ក្នុង​ការ​ទិញ​​យន្តហោះចម្បាំង​​ដ៏​ទំនើប​​​​របស់​សហរដ្ឋអាមេរិក គឺ​ ប្រភេទ​យន្តហោះ​ចម្បាំង​ F-៣៥ និង F-១៥IA ពី​ក្រុម​ហ៊ុន Lockheed Martin និង Boeing ​ដោយ​ប្រើប្រាស់​កញ្ចប់​​​សាច់​ប្រាក់​​​ពី​​​ផែនការ​​​​ ១១៩​ពាន់​លានដុល្លារ​​សម្រាប់​រយៈពេល​១០ឆ្នាំដើម្បី​​​ជំរុញ​​វិស័យការពារជាតិ។ ​នេះ​បើយោង​តាម​ក្រសួង​ការពារ​ជាតិ​អ៊ីស្រាអែល​​ ដោយ​​​ស្រង់ដោយ​ទីភ្នាក់ងារព័ត៌មាន​​​នានា​។​

យោង​តាម​ភ្នាក់​ងារ​សារព័ត៌មាន​រ៉យទ័រ​ ផ្សាយ​ថ្ងៃ​ទី​០៣ ខែ​ឧសភា ឆ្នាំ​២០២៦ ក្រសួងការពារជាតិ​អ៊ីស្រាអែល បាន​​ឱ្យ​ដឹង​​ថា​ កិច្ចព្រមព្រៀងនេះត្រូវ​បាន​អនុម័ត​ដោយគណៈកម្មាធិការរដ្ឋមន្ត្រី​​អ៊ីស្រាអែល ស្តីពីការផ្គត់ផ្គង់​ក្នុងវិស័យ​ការ​ពារជាតិ​​​ ដែល​​ជាជំហានដំបូង​នៅក្នុងផែន​ការ​​​ក្នុងវ័យ​​ការពារជាតិ​​​១០ឆ្នាំ ដែល​មានកញ្ចប់​ទឹកប្រាក់​ចំនួន ១១៩ ប៊ីលាន​ដុល្លារ​អាមេរិក ​​ដើម្បី​ជំរុញវិស័យ​យោធា​របស់អ៊ីស្រាអែលនិងពង្រឹង​ការត្រៀម​ខ្លួន​មុន១​​ទសវត្សរ៍​​ដ៏​លំបាក​មួយសម្រាប់សន្តិសុខអ៊ីស្រាអែល។

យន្តហោះ​ចម្បាំង​របស់​អ៊ីស្រាអែល​ F-35 ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​ការ​ពារជាតិ​អ៊ីស្រាអែល បាន​​បន្ថែម​ថា កងអនុសេនា​ធំ​ថ្មី​នឹង​បម្រើ​ជាមូលដ្ឋានគ្រឹះ​នៃការ​អភិវឌ្ឍកម្លាំងរយៈពេលវែងរបស់យោធា ដោយ​ដោះស្រាយការគំរាម​កំហែងក្នុងតំបន់និងរក្សា​ឧត្តមភាពផ្លូវអាកាស​ជាយុទ្ធសាស្ត្រ​របស់អ៊ីស្រាអែល​។

លោក Amir Baram អគ្គនាយកក្រសួង​ការពារ​ជាតិ​ថា៖ « រួមជាមួយ​នឹង​តម្រូវការ​ផ្គត់ផ្គង់​បន្ទាន់​ក្នុងសម័យសង្គ្រាម យើង​មានកាតព្វ​កិច្ច​ធ្វើ​សកម្មភាព​ឥឡូវនេះ ដើម្បីធានាបាននូវឧត្តមភាពយោធា​របស់​អ៊ីស្រាអែល ​(IDF ) ក្នុងរយៈពេល​១០ឆ្នាំ ​ចាប់​ពីពេលនេះ​តទៅ»។

លោក​​បន្ថែមថា៖ « សង្គ្រាមថ្មីៗនេះ​ជា​មួយអ៊ីរ៉ង់បាន​ពង្រឹង​ភាព​សំខាន់​នៃ​ទំនាក់ទំនងយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិកនិង​អ៊ីស្រាអែល ​និងសារៈសំខាន់​នៃអំណាចផ្លូវអាកាសទំនើប»។

គួរ​បញ្ជាក់​ថា ក្រោម​កិច្ច​ព្រម​ព្រៀងនេះ អ៊ីស្រាអែលនឹង​ទិញ​កង​អនុ​សេនាធំ​ មាន​យន្តហោះ​ចម្បាំង​ F-៣៥ ទីបួន​ពីក្រុមហ៊ុន Lockheed Martin និង​កងអនុសេនាធំ​ទី​ពីរ​នៃ​យន្តហោះចម្បាំង F-១៥IA ពីក្រុមហ៊ុន Boeing។

កាលពីខែធ្នូ ក្រុមហ៊ុន Boeing ត្រូវបានផ្តល់កិច្ចសន្យា​ចំនួន ៨.៦ប៊ីលាន​ដុល្លារអាមេរិក​សម្រាប់អ៊ីស្រាអែល រួមទាំងយន្ត​ហោះ F-១៥IA ថ្មី​ចំនួន ​២៥គ្រឿង និងជម្រើសសម្រាប់​យន្តហោះបន្ថែម​ទៀត​ចំនួន២៥គ្រឿង​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម