ព័ត៌មានអន្ដរជាតិ
សារធាតុជ្រលក់ពណ៌ និងលោហៈធាតុធ្ងន់ ក្នុងផ្លែទុរេន ធ្វើឲ្យខូចតម្រងនោម និងបង្កមហារីក
អ្នកជំនាញផ្នែកសុខភាព និងសុវត្ថិភាពចំណីអាហារ របស់អង្គការសុខភាពពិភពលោក បានព្រមានអំពីវត្តមានសារធាតុគីមីគ្រោះថ្នាក់ពីរប្រភេទ គឺ Auramine O និង Cadmium ដែលត្រូវបានរកឃើញ នៅក្នុងផ្លែទុរេនមួយចំនួន។ ការប្រើប្រាស់សារធាតុទាំងនេះលើសកម្រិត មិនត្រឹមតែជាការរំលោភច្បាប់សុវត្ថិភាពចំណីអាហារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឃាតករលាក់មុខ ដែលកំពុងយាយីសុខភាពអ្នកបរិភោគយ៉ាងធ្ងន់ធ្ងរផងដែរ។

តើអ្វីទៅជា Auramine O និង Cadmium?
Auramine O គឺជាល័ក្ខពណ៌លឿងម្យ៉ាង ដែលគេប្រើប្រាស់ក្នុងឧស្សាហកម្មវាយនភណ្ឌ និងការធ្វើក្រដាស។ ជាអកុសល អាជីវករខិលខូចមួយចំនួន បានយកវាមកជ្រលក់លើសម្បកទុរេន ដើម្បីឲ្យផ្លែឈើនេះមើលទៅមានពណ៌លឿងស្រស់ល្អគួរឲ្យចង់ញ៉ាំ ទោះបីជាវាជិតខូច ឬខ្ចីក៏ដោយ។ ដោយឡែក Cadmium គឺជាលោហៈធាតុធ្ងន់ ដែលអាចមាននៅក្នុងដី ឬជីកសិកម្ម ហើយវាអាចជ្រាបចូលទៅក្នុងសាច់ទុរេន តាមរយៈការស្រូបយករបស់ដើមទុរេន។
ហានិភ័យសុខភាពគួរឲ្យព្រួយបារម្ភ
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសុវត្ថិភាពចំណីអាហារ និងការសិក្សាវេជ្ជសាស្ត្រ ការបរិភោគទុរេន ដែលមានផ្ទុកសារធាតុទាំងនេះក្នុងរយៈពេលវែង អាចបណ្តាលឲ្យមានផលវិបាក ដូចជា៖
ជំងឺមហារីក៖ សារធាតុ Auramine O ត្រូវបានគេចាត់ទុកថាជាភ្នាក់ងារបង្កមហារីក ដែលអាចធ្វើឲ្យខូចកោសិកាក្នុងរាងកាយ។
បញ្ហាតម្រងនោម៖ លោហៈធាតុ Cadmium គឺជាសត្រូវសាហាវបំផុត សម្រាប់តម្រងនោម។ វាអាចកកកុញក្នុងសរីរាង្គនេះ និងធ្វើឲ្យតម្រងនោមចុះខ្សោយរហូតដល់ខូចទាំងស្រុង។
ជំងឺឆ្អឹង៖ ការមានជាតិ Cadmium ក្នុងខ្លួនច្រើនពេក ធ្វើឲ្យឆ្អឹងស្ពោត ងាយបាក់ និងបង្កជាការឈឺចាប់រ៉ាំរ៉ៃ ដែលគេស្គាល់ថាជាជំងឺ «Itai-Itai»។

ការណែនាំ សម្រាប់អ្នកបរិភោគ
អ្នកជំនាញ បានផ្តល់អនុសាសន៍ថា មុននឹងសម្រេចចិត្តទិញទុរេនមកបរិភោគ អ្នកប្រើប្រាស់គួរពិនិត្យមើលឲ្យបានច្បាស់។ ប្រសិនបើសម្បកទុរេនមានពណ៌លឿងខុសធម្មតា ឬមានស្នាមជ្រលក់ពណ៌នៅតាមបន្លា និងទង គួរតែចៀសវាងជាដាច់ខាត។ ការជ្រើសរើសទិញពីប្រភពដែលជឿទុកចិត្ត ឬមានការបញ្ជាក់ត្រឹមត្រូវពីអាជ្ញាធរ គឺជាជម្រើសដ៏ល្អបំផុត ដើម្បីការពារសុវត្ថិភាពគ្រួសារលោកអ្នក៕
អត្តបទ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


