ព័ត៌មានអន្ដរជាតិ
គុយបា សង្ស័យពីចេតនារបស់រដ្ឋបាល លោក ត្រាំ ដែលប្រកាសផ្តល់ជំនួយ ១០០លានដុល្លារ
ប្រទេសគុយបា បានលើកឡើងនៅថ្ងៃព្រហស្បតិ៍ ថា ខ្លួននឹងទទួលយកជំនួយមនុស្សធម៌ចំនួន ១០០លានដុល្លារពីសហរដ្ឋអាមេរិក ប៉ុន្តែសម្តែងការសង្ស័យលើចេតនារបស់ ប្រធានាធិបតី លោក ដូណាល់ ត្រាំ ពេលមានការបិទខ្ទប់ផ្លូវប្រេងរបស់សហរដ្ឋអាមេរិកទៅកាន់កោះនេះធ្វើឱ្យខូចដល់សេវាសាធារណៈជាច្រើន។
យោងតាមភ្នាក់ងារសារព័ត៌មានរ៉យទ័រ ផ្សាយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez និយាយថា រដ្ឋាភិបាលកុម្មុយនិស្តកោះនេះមានឆន្ទៈក្នុងការពិចារណាលើការផ្តល់ជូននេះពី[អាមេរិក] ប៉ុន្តែមិនគួរមានលក្ខខណ្ឌណាមួយត្រូវបានភ្ជាប់ឡើយ។

លោក Rodriguez សរសេរលើបណ្តាញសង្គមថា៖ « យើងសង្ឃឹមថាវានឹងគ្មានល្បិចកលនយោបាយ និងការប៉ុនប៉ងកេងប្រវ័ញ្ចពីទុក្ខវេទនារបស់ប្រជាជនស្ថិតនៅក្រោមការឡោមព័ទ្ធ»។
កាលពីសប្តាហ៍មុន ក្រសួងការបរទេសសហរដ្ឋអាមេរិកថា ខ្លួនបានផ្តល់ជំនួយជាលក្ខណៈឯកជនចំនួន ១០០លានដុល្លារដល់ប្រទេសគុយបា បន្ថែមពីលើអ៊ីនធឺណិតផ្កាយរណបឥតគិតថ្លៃ និងលឿនដោយមានលក្ខខណ្ឌថា រដ្ឋាភិបាលកោះនេះយល់ព្រម ចំពោះកំណែទម្រង់ដ៏មានអត្ថន័យ។
យ៉ាងណា លោក Rodriguez បដិសេធថារដ្ឋបាល លោក ត្រាំ មិនបានផ្តល់ជូនបែបនេះទេ។ បន្ទាប់មករដ្ឋបាល លោក ត្រាំ ធ្វើការផ្តល់ជូននេះម្តងទៀត នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ។
ស្ថានភាពរស់នៅក្នុងប្រទេសគុយបាកាន់តែអាក្រក់ទៅៗ បន្ទាប់ពី លោក ត្រាំ បានគំរាមកំហែងដាក់ពន្ធលើប្រទេសណាមួយដែលផ្គត់ផ្គង់ប្រេងឥន្ធនៈដល់កោះនេះ។
ចំណែក សម្ព័ន្ធមិត្តកំពូលៗគឺប្រទេសម៉ិកស៊ិក និងវ៉េណេស៊ុយអេឡា បានកាត់ផ្តាច់ការដឹកជញ្ជូនប្រេងទៅកាន់ប្រទេសគុយបា នាំឱ្យមានការខ្វះខាតប្រេងឥន្ធនៈ និងអគ្គិសនីយ៉ាងធ្ងន់ធ្ងរ៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៩ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


