ព័ត៌មានអន្ដរជាតិ
រុស្ស៊ីប្រឈមនឹងការវាយប្រហារសងសឹកដ៏ធំបំផុត របស់អ៊ុយក្រែន
ក្រោយរុស្ស៊ីវាយប្រហារតាមអាកាសដ៏ខ្លាំងក្លាក្នុងរយៈពេលពីរថ្ងៃ ចូលរដ្ឋធានីកៀវនិងទីក្រុងដទៃទៀតនៃប្រទេសអ៊ុយក្រែន ដោយការប្រើប្រាស់ដ្រូនជាង១ពាន់គ្រឿង និងមីស៊ីលជាច្រើនគ្រាប់កាលពីថ្ងៃទី១៤ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីលើកឡើងនៅព្រឹកថ្ងៃចន្ទថា រុស្ស៊ីប្រឈមនឹងការវាយប្រហារដ៏ធំបំផុតមួយក្នុងឆ្នាំនេះ ខណៈដ្រូនរបស់អ៊ុយក្រែនយ៉ាងហោចណាស់ចំនួន ៣ ១២៤គ្រឿង ត្រូវបានស្ទាក់ចាប់និងបំផ្លាញចោលក្នុងសប្តាហ៍កន្លងមក។
យោងតាមសារព័ត៌មានអង់គ្លេស The Independent ផ្សាយថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ការវាយប្រហារដ៏ធំបំផុតរបស់អ៊ុយក្រែនលើរុស្ស៊ី គឺនៅថ្ងៃទី១៣ ខែឧសភា និងថ្ងៃទី១៧ ខែឧសភា ដោយមានដ្រូនចំនួន ៥៧២គ្រឿង និង ១ ០៥៤គ្រឿង ត្រូវបានបាញ់ទម្លាក់រៀងខ្លួន។

មន្ត្រីមូលដ្ឋាន បាននិយាយកាលពីម្សិលមិញថា យ៉ាងហោចណាស់មនុស្ស ៤នាក់ត្រូវបានសម្លាប់ និង ១២នាក់រងរបួស បន្ទាប់ពីការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនក្នុងប្រទេសរុស្ស៊ីកាលពីយប់ថ្ងៃទី១៧ខែឧសភា។
ដោយឡែក ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បានបញ្ជាក់អំពីការវាយប្រហារនៅលើបណ្តាញផ្សព្វផ្សាយសង្គម X ថា៖ « ការឆ្លើយតបរបស់យើង ចំពោះការអូសបន្លាយសង្គ្រាមរបស់រុស្ស៊ីលើការវាយប្រហារទីក្រុងនិងសហគមន៍យើង វាគឺត្រឹមត្រូវទាំងស្រុង»។
នៅថ្ងៃអាទិត្យ លោក ហ្សេលេនស្គី និយាយថា៖ « ទណ្ឌកម្មរយៈពេលវែងរបស់អ៊ុយក្រែនទៅដល់តំបន់មូស្គូហើយ»។ ដោយសំដៅទៅលើការវាយប្រហារដោយដ្រូនចុងក្រោយបំផុតរបស់ខ្លួន ដែលបានស្រោចដល់រោងចក្រចម្រាញ់ប្រេង និងតំបន់គោលដៅផ្សេងៗទៀត។
លោកសរសេរសារមួយនៅបណ្តាញសង្គមថា៖ « យើងកំពុងប្រាប់រុស្ស៊ីយ៉ាងច្បាស់ថា រដ្ឋរបស់ពួកគេត្រូវតែបញ្ចប់សង្គ្រាម»៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


