ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រកាសថា វាយបែកទីក្រុងយុទ្ធសាស្ត្រមួយទៀតហើយរបស់អ៊ុយក្រែន
សង្គ្រាមនៅអ៊ុយក្រែនកំពុងឡើងកម្តៅខ្លាំង បន្ទាប់ពីរុស្ស៊ី បានវាយលុក និងគ្រប់គ្រងបានទាំងស្រុងនូវទីក្រុង Kostyantynivka ដែលជាបន្ទាយការពារដ៏សំខាន់នៅភាគខាងកើតប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន TRT World នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦។

លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានប្រកាសថា ទីក្រុងនេះស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ១០០ភាគរយហើយ ដែលធ្វើឱ្យលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន សប្បាយចិត្តខ្លាំង ដល់ថ្នាក់គ្រងឯកសណ្ឋានយោធាចេញមុខថ្លែងតាមទូរទស្សន៍ ដើម្បីអរគុណដល់កងទ័ព និងសង្កត់ធ្ងន់ថា ជ័យជម្នះនេះមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់យុទ្ធសាស្ត្រសង្គ្រាម។
ថ្វីដ្បិតគ្រប់គ្រងបានមែន សភាពការណ៍ក្នុងទីក្រុង មិនទាន់ស្ងប់ស្ងាត់ទាំងស្រុងឡើយ ដោយមេបញ្ជាការរុស្ស៊ីម្នាក់គឺលោក Anton Grunis បានប្រាប់ថា ទាហានរបស់លោក កំពុងបន្តដើររុករកតាមគំនរបាក់បែក និងបន្ទប់ក្រោមដី ដើម្បីដេញចាប់ទាហានអ៊ុយក្រែន ដែលនៅសេសសល់។ គួរដឹងថា សមរភូមិដណ្តើមទីក្រុងដែលមានប្រជាជនជិត ៨ម៉ឺននាក់មួយនេះ បានអូសបន្លាយតាំងពីចុងឆ្នាំ២០២៥ មកម្ល៉េះ ហើយវាគឺជាចំណុចវាយលុកដ៏ធំបំផុតរបស់រុស្ស៊ី នៅលើខ្សែត្រៀមជួរមុខ ដែលមានប្រវែងវែងរហូតដល់ទៅជាង ១ ០០០គីឡូម៉ែត្រ។
មូលហេតុដែលរុស្ស៊ីចង់បានទីក្រុង Kostyantynivka នេះខ្លាំង ព្រោះវាជាទ្វារបើកផ្លូវចុងក្រោយបង្អស់ មុននឹងឈានទៅវាយយកទីក្រុងធំៗពីរទៀតគឺ Kramatorsk និង Sloviansk ដែលជាគោលដៅធំបំផុតរបស់វិមានក្រឹមឡាំងនៅក្នុងតំបន់ Donbas។ ជាមួយគ្នានេះដែរ លោក Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានអះអាងថា ពេលនេះភាគីរុស្ស៊ី បានគ្រប់គ្រងតំបន់ Luhansk ទាំងមូល ដែលជាចំណែកពាក់កណ្តាលនៃតំបន់ Donbas រួចរាល់ទៅហើយ។
អ្វីដែលគួរឱ្យបារម្ភសម្រាប់ភាគីអ៊ុយក្រែនបន្ថែមទៀតនោះ គឺកងទ័ពរុស្ស៊ីក៏កំពុងតែវាយសម្រុកទៅមុខយ៉ាងលឿននៅលើសមរភូមិផ្សេងទៀតដែរ។ ប្រមុខសេនាធិការចម្រុះរុស្ស៊ី លោក Valery Gerasimov បានទម្លាយថា ពេលនេះកងទ័ពរបស់លោក បានរំកិលខ្លួនទៅជិតមែនទែន ដោយនៅសល់តែ ៩គីឡូម៉ែត្រប៉ុណ្ណោះនឹងទៅដល់ទីក្រុងធំ Zaporizhzhia នៅភាគខាងត្បូង ខណៈមេបញ្ជាការម្នាក់ទៀត បានរាយការណ៍ថា ពួកគេនៅសល់តែ ១០គីឡូម៉ែត្រទៀតប៉ុណ្ណោះ ក៏នឹងទៅដល់ទីក្រុង Sumy នៅភាគខាងជើងដូចគ្នា ដែលធ្វើឱ្យស្ថានភាពជុំទិសរបស់អ៊ុយក្រែនកាន់តែដុនដាបខ្លាំង៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២២ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


