ព័ត៌មានអន្ដរជាតិ
ជំងឺអេបូឡា សម្លាប់មនុស្ស លើស ៥០០នាក់ហើយ នៅ សាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ
ស្របពេលមួយជ្រុងនៃពិភពលោក កំពុងច្បាំងគ្នាក្នុងសង្គ្រាមដោយប្រើសព្វាវុធ ប៉ុន្តែមួយជ្រុងទៀតក៏មានសង្គ្រាមដែរ តែនោះមិនមែនជាសង្គ្រាមរវាងមនុស្សនិងមនុស្សឡើយ ពោលគឺមនុស្សត្រូវច្បាំងជាមួយសត្រូវដែលមើលមិនឃើញ គឺជំងឺអេបូឡា ខណៈតួលេខមនុស្សស្លាប់ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានហក់ឡើងខ្ពស់ លើស ៥០០នាក់ហើយ។

តាមសេចក្តីរាយការណ៍របស់ ABS-CBN ដកស្រង់ប្រភពពីអង្គការសុខភាពពិភពលោក (WHO), សម្រាប់តួលេខមនុស្សស្លាប់ ដោយសារជំងឺអេបូឡា នៅកុងហ្គោ គិតត្រឹមព្រឹកថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦ បានកើនដល់ ៥០៦នាក់ ខណៈ ១ ៥៦១នាក់ទៀត កំពុងឆ្លងរោគ ប៉ុន្តែមានអ្នកជំងឺ ២៥៤នាក់ បានជាសះស្បើយវិញ។
ស្របពលជាមួយគ្នានោះដែរ WHO ព្រមានថា ស្ថានភាពមិនថមថយឡើយ ហើយប្រកូកប្រកាសឲ្យប្រជាពលរដ្ឋកុងហ្គោ ចូលរួមនិងសហការជាមួយអាជ្ញាធរ ទប់ស្កាត់ការឆ្លងរាលដាល។

សូមជម្រាបជាថ្មី ជំងឺអេបូឡា ដែលកំពុងផ្ទុះខ្លាំងនៅកុងហ្គោ គឺបង្កឡើងដោយវីរុសប្រភេទកម្រ ឈ្មោះ Bundibugyo ដែលគ្មានវ៉ាក់សាំងណាកម្ចាត់បាន និងមានសមត្ថភាព សម្លាប់ ១ភាគ៣ នៃអ្នកដែលឆ្លង។
វាឆ្លងពីសត្វមកមនុស្ស តាមរយៈការប៉ះពាល់ផ្ទាល់ជាមួយឈាម សារធាតុរាវ ឬសរីរាង្គនៃសត្វព្រៃ ដែលផ្ទុកមេរោគ ដូចជា ប្រចៀវ ស្វា ឬសត្វឈ្លូស។

ចំណែក ការឆ្លងពីមនុស្សទៅមនុស្ស គឺឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយ ឈាម ឬសារធាតុរាវរាងកាយ ដូចជាទឹកមាត់របស់អ្នកជំងឺ ឬអ្នកដែលស្លាប់ ដោយសារ អេបូឡា។
រោគសញ្ញារបស់វា មានដូចជា គ្រុនក្តៅខ្លាំង អស់កម្លាំងខ្លាំង ឈឺសាច់ដុំ ឈឺក្បាល និងឈឺបំពង់ក។ ដំណាក់កាលធ្ងន់ធ្ងរ វាបណ្តាលឲ្យក្អួត រាករូស មានកន្ទួលលើស្បែក ខូចតម្រងនោម និងថ្លើមចុះខ្សោយ។ ក្នុងករណីខ្លះ មានទាំងហូរឈាម តាមអញ្ចាញធ្មេញ លាមក ឬស្បែកទៀតផង៕
អត្ថបទ៖ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


