Connect with us

ព័ត៌មានអន្ដរជាតិ

ជំងឺអេបូឡា ឆ្លងរាលដាល ចេញផុតពី ទ្វីបអាហ្វ្រិក ហើយ!

បានផុស

នៅ

ទីបំផុត ជំងឺអេបូឡា បានឆ្លងចេញហួសពីទ្វីបអាហ្វ្រិកហើយ ពោលគឺវា បង្ហាញវត្តមាននៅទ្វីបអឺរ៉ុប ដែលនេះត្រូវបានគេបញ្ជាក់ថា ជាការករណីឆ្លងទ្វីបលើកដំបូង មិនធ្លាប់មានសោះ ចំពោះការផ្ទុះឡើងនាពេលថ្មីៗ។

(រូប៖ Reuters)

តាមការផ្សាយរបស់ BBC កាលពីថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៥ ករណីឆ្លងលើកដំបូងនៅអឺរ៉ុបនេះ គឺត្រូវបានបញ្ជាក់នៅប្រទេសបារាំង ពោលគឺលើវេជ្ជបណ្ឌិតម្នាក់ ដែលទើបវិលត្រឡប់ពី សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌ នៅទីនោះ។

គេមិនបញ្ចេញឈ្មោះ វេជ្ជបណ្ឌិតរូបនេះឡើយ គ្រាន់តែប្រាប់ថា គាត់ធ្វើតេស្តវេជ្ជមានមេរោគ នៅក្នុងទីក្រុងប៉ារីស ហើយបច្ចុប្បន្ន កំពុងដាក់ក្នុងបន្ទប់ព្យាបាលពិសេស។ 

(រូប៖ Reuters)

ជុំវិញរឿងនេះ ក្រសួងសុខាភិបាលបារាំង អះអាងថា ហានិភ័យចំពោះប្រជាពលរដ្ឋគឺ «មានកម្រិតទាបខ្លាំងណាស់» ខណៈប្រមុខអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus ប្រកាសថា «ហានិភ័យចំពោះតំបន់ផ្សេងទៀត នៃពិភពលោក គឺមានកម្រិតទាបនៅឡើយ សូមកុំទាន់ភ័យស្លន់ស្លោ និងជ្រួលច្របល់។

ព័ត៌មាននេះកើតឡើង បន្ទាប់ពី កុងហ្គោ បញ្ជាក់ជាផ្លូវការថា ករណីឆ្លងអេបូឡា ដែលបង្កឡើងដោយវីរុសប្រភេទកម្រ ឈ្មោះ ​Bundibugyo ឈានដល់ ១ ០៤៨ករណី ​និងមានអ្នកជំងឺស្លាប់ ២៦៧នាក់ គិតត្រឹមថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦។

(រូប៖ Reuters)

យោងតាមទិន្នន័យ របស់ក្រសួងសុខាភិបាលកុងហ្គោ, ក្រៅពីអ្នកធ្វើតេស្តវិជ្ជមានជំងឺ នៅមានមនុស្ស ​៣៧១នាក់ទៀត កំពុងធ្វើចត្តាឡីស័កនៅក្នុងមណ្ឌល ហើយ អ្នកជំងឺ ១១២នាក់ បានជាសះស្បើយ៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម