ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលខ្សត់អំណាចមែនទេ ទើប ត្រាំ ប្រកាសបទឈប់បាញ់ជំនួសនៅអ៊ីស្រាអែល?
មានការជជែកវែកញែកដេញដោលគ្នាកាន់តែខ្លាំងឡើង បានលេចឡើងនៅអ៊ីស្រាអែល ជុំវិញបញ្ហា ថាតើនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ របស់អ៊ីស្រាអែល នៅតែជាអ្នកសម្រេចចិត្តចម្បងលើបញ្ហាសន្តិសុខជាតិ ឬមួយក៏លោកកាន់តែពឹងផ្អែកខ្លាំងទៅលើប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលប្រកាសជាបន្តបន្ទាប់នូវកិច្ចព្រមព្រៀងបទឈប់បាញ់ពាក់ព័ន្ធនឹងអ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Anadolu របស់ប្រទេសតួកគី លោក ត្រាំ បានប្រកាសនូវបទឈប់បាញ់នៅតំបន់ហ្គាហ្សា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ហើយចាប់តាំងពីពេលនោះមក លោកបានប្រកាសជាដដែលៗ នូវកិច្ចព្រមព្រៀងផ្អាកការប្រយុទ្ធគ្នាពាក់ព័ន្ធនឹងអ៊ីរ៉ង់ និងលីបង់ ដែលបង្កឲ្យមានសំណួរជាច្រើននៅអ៊ីស្រាអែល ថា តើនរណាជាអ្នកកំណត់ទិសដៅគោលនយោបាយពិតប្រាកដ?
យ៉ាងណា បណ្តារដ្ឋមន្ត្រីក្នុងជួររដ្ឋាភិបាលអ៊ីស្រាអែល ដែលជិតស្និទ្ធនឹងលោក ណេតាន់យ៉ាហ៊ូ បានទាត់ចោលការលើកឡើងដែលថា នាយករដ្ឋមន្ត្រីរូបនេះស្ថិតនៅក្រោមបង្គាប់បញ្ជារបស់លោក ត្រាំ។
រដ្ឋមន្ត្រីក្រសួងកីឡា លោក Miki Zohar មកពីគណបក្ស Likud របស់លោក ណេតាន់យ៉ាហ៊ូ បានប្រាប់វិទ្យុ 103 FM របស់អ៊ីស្រាអែលកាលពីថ្ងៃអង្គារ ទី៩ ខែមិថុនា ថា គឺជានាយករដ្ឋមន្ត្រីតែម្នាក់គត់ដែលជាអ្នកធ្វើការសម្រេចចិត្ត។
លោក Zohar បាននិយាយថា «ទោះបីជាលោកយល់ស្របនឹងជំហររបស់លោក ត្រាំ ក៏ដោយ ក៏លោកធ្វើបែបនោះដោយសារតែវាបម្រើដល់ផលប្រយោជន៍របស់អ៊ីស្រាអែលប៉ុណ្ណោះ»។ លោកបានវែកញែកថា លោក ណេតាន់យ៉ាហ៊ូ មិនមែនគ្រាន់តែធ្វើតាមការស្នើសុំរបស់អាមេរិកនោះទេ ដោយបង្ហើបថា អ៊ីស្រាអែលទទួលបានផលប្រយោជន៍ដ៏សំខាន់ជាច្រើន ពីទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន ដែលមិនត្រូវបានប្រកាសជាសាធារណៈឡើយ។
រដ្ឋមន្ត្រីក្រសួងកីឡារូបនេះ ក៏បានច្រានចោលរបាយការណ៍ស្តីពីភាពតានតឹងរវាង ណេតាន់យ៉ាហ៊ូ និង ត្រាំ ផងដែរ ដោយនិយាយថា លោកប្រាថ្នាចង់ឲ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលគ្រប់រូប អាចមានទំនាក់ទំនងល្អបែបនេះជាមួយប្រធានាធិបតីអាមេរិក។
ការដេញដោលនេះបានកើតឡើង ចំពេលដែលភាពតានតឹងក្នុងតំបន់នៅតែបន្តកើតមាន បន្ទាប់ពីការវាយប្រហារសងសឹកគ្នាទៅវិញទៅមករវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល និងប្រតិបត្តិការយោធារបស់អ៊ីស្រាអែល កំពុងបន្តនៅលីបង់ បើទោះបីជាមានបទឈប់បាញ់ដ៏ផុយស្រួយដែលបានចូលជាធរមានកាលពីខែមេសាក៏ដោយ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


