ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ចេញមុខបដិសេធការលើកឡើងរបស់ ត្រាំ ដែលថា កិច្ចព្រមព្រៀងជិតបានសម្រេចហើយ
រឿងរ៉ាវចរចាដ៏តានតឹងរវាងប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នៅតែបន្តស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់របស់អ៊ីរ៉ង់ បានចេញមុខអះអាងថា ខ្លួនមិនទាន់បានសម្រេចចិត្តចុងក្រោយណាមួយទៅលើកិច្ចព្រមព្រៀង ដែលអាចកើតមានជាមួយភាគីអាមេរិកនោះទេ។

អ្វីដែលកាន់តែសំខាន់ជាងនេះទៅទៀតនោះ គឺអ៊ីរ៉ង់បានប្ដេជ្ញាចិត្តយ៉ាងដាច់អហង្ការថា ខ្លួននឹងមិនព្រមលះបង់ ឬបន្ទន់ឥរិយាបថចំពោះ «ខ្សែបន្ទាត់ក្រហម» ឬលក្ខខណ្ឌស្នូលដ៏តឹងរ៉ឹងរបស់ខ្លួនជាដាច់ខាត នៅក្នុងការចរចានេះ។
ជុំវិញបញ្ហានេះ លោក Esmaeil Baghaei ដែលជាអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានប្រាប់ភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA របស់អ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៦ ថា រាល់ព័ត៌មានទាំងឡាយ ដែលបានចុះផ្សាយតៗគ្នាអំពីពេលវេលា និងទីកន្លែង សម្រាប់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះ គ្រាន់តែជាការស្មាន និងជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ ព្រោះរហូតមកទល់ពេលនេះ គ្មានអ្វីដែលត្រូវបានកំណត់ជាផ្លូវការ ឬសម្រេចរួចរាល់នៅឡើយទេ។
លោកបានពន្យល់បន្ថែមថា ទោះបីជាសេចក្ដីព្រាងនៃអត្ថបទចរចាភាគច្រើន ត្រូវបានភាគីទាំងសងខាងព្រមព្រៀងគ្នាជិតចប់សព្វគ្រប់ទៅហើយក្ដី ប៉ុន្តែដំណើរការនេះ ត្រូវជួបឧបសគ្គម្ដងហើយម្ដងទៀត។ មូលហេតុចម្បង គឺដោយសារតែភាគីសហរដ្ឋអាមេរិក តែងតែផ្លាស់ប្ដូរជំហរ និងលក្ខខណ្ឌរបស់ខ្លួនជាញឹកញាប់ នៅក្នុងអំឡុងពេលពិភាក្សា ដែលធ្វើឱ្យកិច្ចព្រមព្រៀងចុងក្រោយ នៅតែមិនទាន់អាចលេចចេញជារូបរាងឡើងបាន។
ការចេញមុខបដិសេធរបស់អ៊ីរ៉ង់នេះ បានធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានបង្ហោះសារលើបណ្ដាញសង្គម Truth Social គំរាមវាយប្រហារយ៉ាងចាស់ដៃ និងចូលគ្រប់គ្រងកោះ Kharg របស់អ៊ីរ៉ង់ តែភ្លាមៗនោះក៏បានលុបចោលគម្រោងវិញ ដោយអះអាងថា កិច្ចព្រមព្រៀងសន្តិភាព ជិតឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈ (MOU) នាចុងសប្ដាហ៍នេះទៅហើយ៕
ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


