ព័ត៌មានអន្ដរជាតិ
ក្រុមហេសបូឡា សាទរអ៊ីរ៉ង់ដែលវាយប្រហារលើ អ៊ីស្រាអែល ចាត់ទុកជា«ការការពារប្រជាជនលីបង់»
ក្រុមហេសបូឡានៅលីបង់ដែលអ៊ីស្រាអែលព្យាយាមកម្ទេច បានចេញមុខសរសើរយ៉ាងខ្លាំងចំពោះការវាយប្រហារតបតដោយមីស៊ីលនាពេលថ្មីៗនេះរបស់អ៊ីរ៉ង់សំដៅទៅលើស្រាអែល ដោយបានហៅការវាយប្រហារនេះថា ជាជំហរដ៏ម៉ឺងម៉ាត់បង្ហាញពីការប្តេជ្ញាចិត្តផ្នែកសីលធម៌ នយោបាយ និងសមរភូមិរបស់ទីក្រុងតេហេរ៉ង់ ចំពោះប្រទេសលីបង់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Al Jazeera កាលពីថ្ងៃទី៩ ខែមិថុនា ក្រុមហេសបូឡា បានសង្កត់ធ្ងន់ថា ប្រតិបត្តិការរបស់អ៊ីរ៉ង់ គឺជាទង្វើការពារខ្លួនដ៏ស្របច្បាប់ និងការឆ្លើយតប បន្ទាប់ពីអំពើឃោរឃៅរបស់អ៊ីស្រាអែលប្រឆាំងនឹងលីបង់ នៅតែបន្តកើតមាន ក្រោម «ការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់រដ្ឋបាលអាមេរិក» ខណៈពេលដែលអ៊ីស្រាអែលបានបន្តរំលោភលើបទឈប់បាញ់ដែលបានព្រមព្រៀងគ្នា និងបានកំណត់គោលដៅវាយប្រហារលើតំបន់ជាយក្រុង ភាគខាងត្បូងនៃប្រទេសលីបង់។
ក្រុមហេសបូឡាបានគូសបញ្ជាក់ទៀតថា «ហេតុដូច្នេះហើយ ការឆ្លើយតបរបស់អ៊ីរ៉ង់ គឺធ្វើឡើងដើម្បីសង្កត់ធ្ងន់ថា ផលប្រយោជន៍នៃស្ថិរភាពនៅក្នុងតំបន់ និងបណ្តាប្រទេសនានា គឺស្ថិតនៅលើការខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីធានាថា កិច្ចព្រមព្រៀងទាំងឡាយត្រូវបានគោរព ហើយសត្រូវអ៊ីស្រាអែល ត្រូវតែជាអ្នកគោរពតាមកិច្ចព្រមព្រៀងទាំងនោះមុនគេបង្អស់»។
លើសពីនេះ ហេសបូឡាបានសង្កត់ធ្ងន់ថា នេះគឺជាសារដែល អ៊ីរ៉ង់ចង់បញ្ជូនយ៉ាងច្បាស់លាស់ និងប្រកបដោយឥទ្ធិពលទៅកាន់គ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ដូច្នេះ អាមេរិកត្រូវតែយល់ថា ការគាំទ្រដោយគ្មានលក្ខខណ្ឌរបស់ខ្លួនចំពោះអ៊ីស្រាអែល កំពុងតែបំផ្លាញក្របខ័ណ្ឌការទូតទាំងអស់ ជាពិសេសនៅពេលដែលអ៊ីរ៉ង់ នៅតែបន្តទទូចសុំឲ្យមានបទឈប់បាញ់ដ៏ទូលំទូលាយនៅលើគ្រប់មុខព្រួញទាំងអស់ ជាពិសេសនៅក្នុងប្រទេសលីបង់។
ទន្ទឹមនឹងនេះដែរ ក្រុមហេសបូឡាក៏បានកោតសរសើរចំពោះសកម្មភាពដែលបានចាត់វិធានការដោយក្រុមឧទ្ទាមហ៊ូធី ក្នុងប្រទេសយេម៉ែនផងដែរ។ ជាពិសេស ក្រុមនេះបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះមេដឹកនាំកំពូលនៃបដិវត្តន៍អ៊ីស្លាម ប្រធានាធិបតីអ៊ីរ៉ង់ រដ្ឋាភិបាល សភា កងទ័ព និងកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) សម្រាប់ការគាំទ្រដ៏ក្លាហាន និងឥតងាករេចំពោះប្រជាជាតិលីបង់។
សេចក្តីថ្លែងការណ៍បានបញ្ចប់ដោយការសង្កត់ធ្ងន់ថា ជំហររួមគ្នាដែលគាំទ្រដោយអំណាចរារាំងនៃក្រុមតស៊ូ និងសាមគ្គីភាពផ្ទៃក្នុង នឹងអនុញ្ញាតឲ្យរដ្ឋាភិបាលលីបង់ទទួលបានជោគជ័យក្នុងការរំដោះទឹកដីដែលនៅសេសសល់ដែលកំពុងរងការកាន់កាប់ ធានាការវិលត្រឡប់មកវិញដោយសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋដែលភៀសខ្លួន និងការពារអធិបតេយ្យភាពជាតិ តាមរយៈការចរចាប្រយោល៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


