ព័ត៌មានអន្ដរជាតិ
មិនខ្វល់ការព្រមានធ្ងន់ៗពីអ៊ីរ៉ង់ អ៊ីស្រាអែល ប្តេជ្ញាបន្តយុទ្ធនាការយោធានៅលីបង់
ក្នុងថ្ងៃផ្ទុះអាវុធជាមួយអ៊ីរ៉ង់កាលពីថ្ងៃចន្ទ ទី៨ ខែមិថុនា រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បានបង្ហាញការប្តេជ្ញាចិត្តថា នឹងបន្តយុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់ ទោះបីជា មានការព្រមានពីអ៊ីរ៉ង់ ថា សកម្មភាពបែបនេះនឹងជំរុញឲ្យទីក្រុងតេហេរ៉ង់ ចាត់វិធានការឆ្លើយតបដ៏ «ធ្ងន់ធ្ងរ» ដោយភាពស្របច្បាប់ក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Katz បានលើកឡើងថា «កងកម្លាំងការពារអ៊ីស្រាអែល (IDF) នឹងបន្តប្រតិបត្តិការនៅក្នុងប្រទេសលីបង់ ប្រឆាំងនឹងអង្គភាពភេរវករហេសបូឡា ដោយលោកបានបន្ថែមថា អ៊ីស្រាអែលនឹងវាយប្រហារលើតំបន់ នៅជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត ដែលត្រូវបានគេស្គាល់ថា ជាសង្កាត់ Dahiyeh ដើម្បីជាការសងសឹកចំពោះរាល់ការវាយប្រហារមកលើភាគខាងជើងនៃប្រទេសអ៊ីស្រាអែល។
លោក Katz បានបញ្ជាក់យ៉ាងច្បាស់ថា «យើងបដិសេធដាច់ខាតចំពោះការគំរាមកំហែងរបស់អ៊ីរ៉ង់។ រាល់ការប៉ុនប៉ងណាមួយរបស់អ៊ីរ៉ង់ ក្នុងការផ្សារភ្ជាប់លីបង់ និងអ៊ីរ៉ង់ បូករួមទាំងការវាយប្រហារមកលើអ៊ីស្រាអែល នឹងត្រូវប្រឈមមុខនឹងកម្លាំងវាយបកដ៏ខ្លាំងក្លាបំផុត ដូចដែលបានកើតឡើងកាលពីម្សិលមិញអ៊ីចឹង»។
ការប្តេជ្ញារបស់អ៊ីស្រាអែលនេះ បានធ្វើឡើងបន្ទាប់ពីប្រទេសអ៊ីរ៉ង់បានប្រកាសកាលពីព្រឹកថ្ងៃចន្ទ ថា ខ្លួនបានផ្អាកការវាយប្រហារចុងក្រោយបង្អស់របស់ខ្លួន ប្រឆាំងនឹងអ៊ីស្រាអែល ប៉ុន្តែបានព្រមានបន្ថែមថា ប្រសិនបើសកម្មភាពឈ្លានពាន និងអរិភាពនៅតែបន្តកើតមាន រាប់បញ្ចូលទាំងនៅក្នុងប្រទេសលីបង់ភាគខាងត្បូង នោះវិធានការកម្ទេចដ៏ខ្លាំងក្លា និងធ្ងន់ធ្ងរជាងមុនឆ្ងាយណាស់ នឹងត្រូវបើកឡើងជាថ្មីម្ដងទៀត។
អត្ថបទ ៖ សាង ស្រីល័ក្ខ
UN ជំរុញឲ្យក្រុមតាលីបង់ បញ្ឈប់ការចាប់ខ្លួនស្ត្រី រឿង មិនព្រមស្លៀកពាក់ហ៊ីចាប
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


