ព័ត៌មានអន្ដរជាតិ
មិនធ្លាប់មាន! ពូទីន ទទួលស្គាល់ថា រុស្ស៊ីកំពុងឆ្លងកាត់ដំណាក់កាលលំបាក
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនា បានទទួលស្គាល់ជាលើកដំបូងថា ប្រទេសរុស្ស៊ីកំពុងស្ថិតក្នុងដំណាក់កាលដ៏លំបាកមួយ បន្ទាប់ពីអ៊ុយក្រែនបង្កើនការវាយប្រហារដ៏ខ្លាំងក្លានៅតំបន់ជាច្រើន ប៉ុន្តែ លោក ក៏បាននិយាយសម្រាលស្ថានការណ៍ ថា ស្ថានភាពបែបនេះបានបង្រៀន និងផ្តល់មេរៀនជាច្រើនដល់ប្រទេសជាតិ។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បានស្រង់សម្តីប្រមុខរដ្ឋរុស្ស៊ី ដែលថ្លែងទៅកាន់សន្និសីទរបស់គណបក្សកាន់អំណាចរួបរួមរុស្ស៊ី មុនការបោះឆ្នោតសភាដែលគ្រោងនឹងប្រព្រឹត្តទៅនៅក្នុងខែកញ្ញាខាងមុខ ដោយពេលនោះ លោក ពូទីន បានលើកឡើងពីសម្ពាធសេដ្ឋកិច្ចពីទណ្ឌកម្មអន្តរជាតិផង និងរងការវាយប្រហារបំផ្លិចបំផ្លាញរោងចក្រថាមពលពីសំណាក់អ៊ុយក្រែនផង។
សេចក្តីរាយការណ៍នោះ ក៏បានលើកឡើងថា អាជ្ញាធររុស្ស៊ី បានអះអាងនៅថ្ងៃអាទិត្យថា អ៊ុយក្រែននៅតែបន្តបើកការវាយប្រហារយ៉ាងខ្លាំងក្លាដោយប្រើប្រាស់ដ្រូនលើទឹកដីរុស្ស៊ី ដែលបង្កឲ្យមានអគ្គិភ័យឆេះរោងចក្រចម្រាញ់ប្រេងដ៏ធំមួយនៅភាគខាងត្បូង និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២ នាក់។
ដោយឡែក ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram នៅថ្ងៃអាទិត្យថា «ការវាយប្រហារដាក់ទណ្ឌកម្មរយៈចម្ងាយឆ្ងាយរបស់យើង បានវាយប្រហារចំរោងចក្រចម្រាញ់ប្រេងចំនួនពីរនៅក្នុងប្រទេសរុស្ស៊ី។ ការវាយប្រហារនីមួយៗ មានន័យថា ជាការកាត់បន្ថយធនធានដែលផ្តល់ថាមពលដល់ម៉ាស៊ីនសង្គ្រាមរបស់រុស្ស៊ី និងជាជំហានមួយទៀតឆ្ពោះទៅរកសន្តិភាព»។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ អ៊ុយក្រែនបានបង្កើនការវាយប្រហាររយៈចម្ងាយឆ្ងាយយ៉ាងខ្លាំងលើឧស្សាហកម្មយោធា និងរោងចក្រថាមពលរបស់រុស្ស៊ី ក្នុងគោលបំណងកាត់ផ្ដាច់ប្រភពចំណូលរបស់ទីក្រុងម៉ូស្គូ សម្រាប់ការវាយលុកឈ្លានពានរបស់ខ្លួន ដែលឥឡូវនេះបានឈានចូលដល់ឆ្នាំទី ៥ ហើយ ព្រមទាំងចង់ឲ្យប្រជាជនរុស្ស៊ីបានដឹងពីផលវិបាកនៃសង្គ្រាមនេះផ្ទាល់។
យុទ្ធនាការវាយប្រហារនេះទៀតសោត បានធ្វើឲ្យការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងការដឹកជញ្ជូនយោធារបស់រុស្ស៊ីជួបការរអាក់រអួល។ បើតាមក្រុមអ្នកវិភាគលោកខាងលិច វាក៏បានពន្យឺតកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងម៉ូស្គូ នៅលើសមរភូមិផងដែរ ដែលជាសម្ពាធបន្ថែមរុញច្រានឲ្យវិមានក្រឹមឡាំងត្រូវតែចូលកាន់តុចរចា៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ២០ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


