ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមានថា តំបន់ Kaliningrad អាចបាញ់មីស៊ីលកម្ទេចរដ្ឋធានីនៅអឺរ៉ុប បើណាតូ ហ៊ានតែវាយប្រហារ
តំបន់ Kaliningrad ដែលជាទឹកដីកាត់សមុទ្ររបស់រុស្ស៊ី មានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារខ្លួន ពីការបង្កើនកម្លាំងយោធារបស់ណាតូនៅក្បែរព្រំដែន។ នេះបើយោងតាមការបញ្ជាក់របស់សមាជិកសភាជាន់ខ្ពស់រុស្ស៊ី លោក Andrey Kolesnik ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS នៅថ្ងៃទី២៦ ខែមិថុនា។

លោក Kolesnik បាននិយាយថា អាវុធយុទ្ធភណ្ឌដែលរុស្ស៊ីបានដាក់ពង្រាយនៅក្នុងតំបន់ដាច់ស្រយាល Kaliningrad របស់រុស្ស៊ីនៅសមុទ្របាល់ទិក មានចំនួនគ្រប់គ្រាន់ក្នុងការវាយបកទៅលើការវាយប្រហារណាមួយដែលអាចកើតមានពីសំណាក់អង្គការណាតូ ចំពេលដែលសម្ព័ន្ធភាពមួយនេះកំពុងបង្កើនកម្លាំងយោធាយ៉ាងខ្លាំងក្លានៅក្បែរព្រំដែន។
សេចក្តីថ្លែងការណ៍នេះធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងមតិរបស់មេបញ្ជាការកងទ័ពពហុជាតិភាគឦសានរបស់ណាតូ (MNC NE) គឺលោកឧត្តមសេនីយ៍ឯក Dariusz Parylak ដែលបាននិយាយថា បណ្តាប្រទេសណាតូកំពុងជំរុញវត្តមានយោធារបស់ខ្លួនយ៉ាងខ្លាំង នៅជិតច្រក Suwalki Gap។
លោក Kolesnik បាននិយាយថា «លោក Parylak មិនមែនជាឧត្តមសេនីយ៍ទីមួយទេ ដែលប្រកាសពីការបង្កើនកងទ័ពនៅជិតព្រំដែនរបស់យើង ជាពិសេសនៅច្រក Suwalki Gap។ កងកម្លាំងប្រដាប់អាវុធរបស់គូប្រជែងកំពុងតម្រង់មកកាន់តំបន់ Kaliningrad នេះតែម្តង ហើយគ្រប់គ្នានៅក្នុងតំបន់នេះសុទ្ធតែដឹងរឿងហ្នឹងច្បាស់ណាស់។ ប្រសិនបើចាំបាច់ តំបន់ Kaliningrad អាចការពារខ្លួនឯងបាន ដោយការបាញ់មីស៊ីលកម្ទេចរដ្ឋធានីណាមួយរបស់អឺរ៉ុប»។
សមាជិកសភាជាន់ខ្ពស់រុស្ស៊ីរូបនេះ ថែមទាំងគូសបញ្ចាក់ទៀតថា «ជាក់ស្ដែង មីស៊ីលទាំងនេះអាចផ្ទុកក្បាលគ្រាប់បានច្រើនប្រភេទ។ ហេតុដូច្នេះហើយ អឺរ៉ុបត្រូវតែយល់ថា ប្រសិនបើកងវរសេនាធំហូឡង់ អាល្លឺម៉ង់ និងកងទ័ពផ្សេងទៀតត្រូវបានពង្រាយនៅជិតព្រំដែនរបស់យើង គ្មាននរណាម្នាក់ទៅវាយបកការវាយប្រហាររបស់ពួកគេដោយប្រើកាំភ្លើងខ្លីនោះទេ។ ពួកគេក៏ត្រូវយល់ដែរថា ដែនដីគោករបស់រុស្ស៊ី នឹងប្រើប្រាស់ឥទ្ធិពលទាំងស្រុង ដើម្បីការពារតំបន់ប៉ែកខាងលិចបំផុតរបស់យើងមួយនេះ»។
យោងតាមសម្តីរបស់លោក យន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រជាច្រើនកងវរសេនាតូច ត្រូវបានដាក់ពង្រាយរួចជាស្រេចនៅជិតព្រំដែនរុស្ស៊ី។ មួយក្នុងចំណោមនោះ មានទីស្នាក់ការនៅទីក្រុង Malbork របស់ប៉ូឡូញ ដែលមានចម្ងាយប្រហែល ៤០ គីឡូម៉ែត្រពីព្រំដែន Kaliningrad ហើយមួយទៀតស្ថិតនៅទីក្រុង Marijampole របស់លីទុយអានី មានចម្ងាយប្រហែល ៦០ គីឡូម៉ែត្រពីទឹកដីរុស្ស៊ី។
សូមបញ្ជាក់ថា ច្រក Suwalki Gap គឺជាផ្ទៃដីមានទទឹង ៦៥ គីឡូម៉ែត្រ ស្ថិតនៅចន្លោះប្រទេសប៉ូឡូញ និងលីទុយអានី ហើយស្ថិតនៅចន្លោះយុទ្ធសាស្ត្ររវាងតំបន់ Kaliningrad បស់រុស្ស៊ី និងប្រទេសបេឡារុសដែលជាសម្ព័ន្ធមិត្ត។ ប្រសិនបើច្រកនេះត្រូវបិទ វានឹងធ្វើឲ្យលីទុយអានីត្រូវបានកាត់ផ្តាច់ដាច់ដោយឡែកពីសម្ព័ន្ធមិត្តណាតូខាងលិចភ្លាមៗ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
លោក Lukashenko ព្រមានធ្ងន់ៗដាក់អ៊ុយក្រែនថា «កុំព្រហើនអូសបេឡារុស» ចូលសង្គ្រាម ប្រយ័ត្នសង្គ្រាមប្រែប្រួល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


