ព័ត៌មានអន្ដរជាតិ
គ្រោះទឹកជំនន់ នៅចិន សម្លាប់មនុស្ស ៣៩នាក់ និងជម្លៀស ១៣ម៉ឺននាក់
អាជ្ញាធរភាគខាងត្បូងប្រទេសចិន បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ ថា មនុស្សចំនួន ៣៩នាក់ត្រូវបាត់បង់ជីវិត ក្នុងគ្រោះទឹកជំនន់ដោយសារឥទ្ធិពលព្យុះត្រូពិក Maysak ខណៈកោះតៃវ៉ាន់ និងឆ្នេរសមុទ្រភាគខាងកើតចិន កំពុងត្រៀមខ្លួនសម្រាប់ព្យុះធំមួយទៀត ដែលនឹងវាយប្រហារមកលើដីគោកក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

តាមការផ្សាយរបស់ AP, លោក Ding Wei អភិបាលក្រុង Nanning លើកឡើងក្នុងសន្និសីទសារព័ត៌មានមួយថា ចំនួនមនុស្សស្លាប់ភាគច្រើន គឺដោយសារការបាក់ទំនប់ទឹក នៅក្នុងតំបន់មួយនៅភាគខាងកើតទីក្រុង ដែលឆក់យកជីវិតមនុស្សចំនួន ២៦នាក់។ ចំណែកមនុស្ស ៩នាក់ផ្សេងទៀត នៅតែបាត់ខ្លួនក្នុងតំបន់ Guangxi ។
គួរបញ្ជាក់ថា ព្យុះ Maysak បាននាំមកនូវភ្លៀងធ្លាក់ខ្លាំងបំផុត ដល់តំបន់ Guangxi ចាប់តាំងពីថ្ងៃសៅរ៍មក ដោយនាំឱ្យបាក់អាងស្តុកទឹក និងធ្វើឱ្យមនុស្សជាប់គាំងអស់រយៈពេលជាច្រើនថ្ងៃក្នុងផ្ទះ និងអគារផ្សេងទៀត។
យោងតាមមជ្ឈមណ្ឌលឧតុនិយមជាតិ, ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារភាគខាងត្បូងនៃខេត្ត Guangxi អស់រយៈពេលជាច្រើនថ្ងៃ ដោយមានទឹកភ្លៀងធ្លាក់សរុបមានកម្ពស់ពី ១០ ទៅ ៤០សង់ទីម៉ែត្រនៅតំបន់ខ្លះ និងជាង ៩០សង់ទីម៉ែត្រក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំង។
ក្នុងគ្រោះទឹកជំនន់នេះ មានដ្រូននិងទូកប្រមាណ ៥ ៧០០គ្រឿង ត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការសង្គ្រោះ ដើម្បីជួយមនុស្សជាប់គាំងនៅលើផ្ទៃទឹក ហើយមនុស្សប្រមាណ ១៣០ ០០០នាក់ ត្រូវបានជម្លៀស៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


