Connect with us

ព័ត៌មានអន្ដរជាតិ

ឆេះរោងចក្រនៅចិន ផ្តាច់ជីវិតកម្មករ ២៨នាក់ ក្រោយគំនរឥវ៉ាន់ បិទជណ្តើរជើង រត់មិនរួច

បានផុស

នៅ

គ្រោះអគ្គិភ័យដ៏សាហាវ ឆាបឆេះរោងចក្រស្បែកជើង កម្ពស់ច្រើនជាន់ នៅប្រទេសចិន បានផ្តាច់ជីវិតកម្មករចំនួន ២៨នាក់ ប៉ុន្តែមនុស្សជាង ២០០នាក់ ត្រូវបានជម្លៀសចេញ ដោយសុវត្ថិភាព។

(រូប៖ Reuters)

ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា អគ្គិភ័យកើតឡើងកាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ នៅឯរោងចក្រ Huiteng Footwear ស្ថិតក្នុងភូមិ Jiangtou តំបន់ Chendai នៃទីក្រុង Jinjiang ខេត្ត Fujian។

មនុស្ស ២៣៩នាក់ បានជាប់នៅក្នុងអគារ ពេលអគ្គិភ័យផ្ទុះឡើង។ ភ្លាមៗ មនុស្ស ២៦នាក់ ត្រូវបញ្ជាក់ថា ស្លាប់នៅហ្នឹងកន្លែង ខណៈ ២នាក់ទៀត ស្លាប់នៅឯមន្ទីរពេទ្យ។

បុគ្គលិកពន្លត់អគ្គិភ័យនិងជួយសង្គ្រោះ ជាង ៥០០នាក់ បូករួមទាំងរថយន្ត ៣៥គ្រឿង ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ ក្នុងប្រតិបត្តិការពន្លត់ភ្លើង ដែលចំណាយពេល អស់ជិត ៤ម៉ោង។

យោងតាមការស៊ើបអង្កេតបឋម, ភ្លើងបានចាប់ផ្តើមឆេះចេញពីជាន់ផ្ទាល់ដី ហើយរីករាលដាលយ៉ាងឆាប់រហ័ស ដែលបណ្តាលមកពីគ្រឿងផ្សំផលិតស្បែកជើង ជកាវ និងសារធាតុគីមី ដែលងាយឆេះខ្លាំង។

ទន្ទឹមនោះ ក្រុមពន្លត់អគ្គិភ័យ រាយការណ៍ថា គំនរសម្ភារៈបាតស្បែកជើងយ៉ាងច្រើនសន្ធឹកសន្ធាប់ ត្រូវបានគេគរដូចភ្នំ ចំពីមុខជណ្តើរជើងតែម្តង នាំឲ្យបិទខ្ទប់ផ្លូវរត់គេចខ្លួនរបស់កម្មករ ទើបបណ្តាលឲ្យមានមនុស្សស្លាប់ ច្រើនបែបនេះ។

សូមជម្រាបថា គ្រោះអគ្គិភ័យដែលសម្លាប់មនុស្សច្រើនបំផុត នៅក្នុងប្រវត្តិសាស្ត្រចិន គឺ អគ្គិភ័យរោងចក្រនៅទីក្រុង Tianjin ក្នុងឆ្នាំ១៨៧៨ ដោយបានសម្លាប់មនុស្សអស់ជាង ២ ០០០ នាក់៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម