ព័ត៌មានអន្ដរជាតិ
អាមេរិក ចេញមុខបញ្ជាក់! ច្រក Hormuz មិនបានបិទ ដូចមាត់អ៊ីរ៉ង់ ថាទេ
សហរដ្ឋអាមេរិក បានបញ្ជាក់យ៉ាងច្បាស់ថា ច្រកសមុទ្រ Hormuz មិនបានបិទដូចមាត់អ៊ីរ៉ង់ ទេ ដោយអះអាងថា ផ្លូវទឹកយុទ្ធសាស្រ្តដ៏សំខាន់មួយនេះ នៅតែបើកចំហជានិច្ច ទោះមានការប្រយុទ្ធស៊ីសាច់ហុតឈាមគ្នាជាថ្មី នៅតំបន់មជ្ឈិមបូព៌ា ក៏ដោយ។

បញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) ប្រកាសនៅថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ ថា៖ «ច្រក Hormuz គឺបើកជានិច្ច សម្រាប់រាល់កប៉ាល់ទាំងឡាយណា ដែលចង់ធ្វើដំណើរឆ្លងកាត់ផ្លូវទឹកអន្តរជាតិមួយនេះ ដោយស្របច្បាប់។ អ៊ីរ៉ង់ គ្មានសិទ្ធិគ្រប់គ្រងលើច្រកសមុទ្រអន្តរជាតិ មួយនេះឡើយ ហើយកងកម្លាំងអាមេរិក ត្រៀមលក្ខណៈរួចជាស្រេច ដើម្បីធានានូវសេរីភាព នៃការធ្វើនាវាចរណ៍»។
ស្របពេលជាមួយគ្នានោះ លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បញ្ជាក់ពីជំហរនេះផងដែរ ដោយថ្លែងថា ច្រក Hormuz នៅតែបើកចំហ ដរាបណា វាស្ថិតក្រោមការយកចិត្តទុកដាក់របស់អាមេរិក។

មុននេះ កងទ័ពជើងទឹក នៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) ប្រកាសក្តែងៗថា ច្រកសមុទ្រហ័រមូសនឹងត្រូវបិទរហូតដល់មានការជូនដំណឹងថ្មី និងលុះត្រាអាមេរិក ឈប់យកខ្លួនមកបៀតនៅក្នុងតំបន់។
មុននេះដែរ អ៊ីរ៉ង់ បានបាញ់ប្រហារលើកប៉ាល់ដឹកកុងតឺន័រ ដោតទង់ជាតិស៊ីបមួយគ្រឿង ដោយចោទថា បានបើកចូលផ្លូវខុសច្បាប់។ កប៉ាល់នោះ ត្រូវឆាបឆេះ ហើយនាវិក ត្រូវបង្ខំចិត្តបោះបង់ចោលកប៉ាល់។

ជាការឆ្លើយតប ភ្លាមៗនោះ អាមេរិក ក៏បើកការវាយប្រហារតាមអាកាសជុំទី៣ ត្រឹមមួយសប្តាហ៍ ទៅលើគោលដៅយោធាអ៊ីរ៉ង់ចំនួន ១៤០ កន្លែង រួមទាំង ទីតាំងមីស៊ីលនិងដ្រូន, សមត្ថភាពនាវាជើងទឹក, កន្លែងសន្និធិគ្រាប់រំសេវ, បណ្តាញទូរគមនាគមន៍ និង ទីតាំងចាំឃ្លាំមើលតំបន់សមុទ្រ។
យ៉ាងណា ទីក្រុងតេហេរ៉ង់ ក៏សងសឹកវិញយ៉ាងខ្លាំងក្លាដែរ ដោយវាយប្រហារ លើច្រើនគោលដៅ ទូទាំងតំបន់មជ្ឈិមបូព៌ា សំដៅមូលដ្ឋានទ័ពអាមេរិក នៅប្រទេសកាតា បារ៉ែន កូវ៉េត និង អារ៉ាប់រួម៕
អត្ថបទ៖ សុវណ្ណ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


