ព័ត៌មានអន្ដរជាតិ
ប្រឈមការរឹតត្បិតអំណាច ពេលនេះ លោក ត្រាំ ប្រាប់សភា អំពីការធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់
ជម្លោះនៅមជ្ឈិមបូព៌ាមានទំហំកាន់តែធំ ព្រោះភាគីទាំងពីរតែងតែរកលេសសងសឹងគ្នាពីមួយថ្ងៃទៅមួយថ្ងៃ ថែមទាំងវាយប្រហារចូលដល់ប្រទេសជាច្រើននៅក្នុងតំបន់ទៀតផង។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលរងការដាក់កំហិតអំណាចពីសភាក្នុងសង្គ្រាមនៅអ៊ីរ៉ង់ បានជូនដំណឹងជាផ្លូវការទៅកាន់សភាថា អរិភាពប្រឆាំងនឹងអ៊ីរ៉ង់បានបន្តឡើងវិញនៅថ្ងៃទី៧ ខែកក្កដា ជាលិខិតមួយដែលរដ្ឋបាលរបស់លោក មើលឃើញថា ជាការបើកឱកាសថ្មីរយៈពេល ៦០ថ្ងៃ ដើម្បីប្រើប្រាស់យោធាក្នុងតំបន់ដោយមិនចាំបាច់មានការយល់ព្រមពីសភា។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២៦ ។
លោក ត្រាំ បានលើកឡើងក្នុងលិខិតចុះថ្ងៃទី១០ ខែកក្កដា ថា៖ « ខ្ញុំបានដឹកនាំសកម្មភាពយោធានេះ ស្របតាមការទទួលខុសត្រូវរបស់ខ្ញុំក្នុងការការពារផលប្រយោជន៍របស់ជនជាតិអាមេរិក សន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក»។

លិខិតនោះបានគូសបញ្ជាក់ពីសកម្មភាពរបស់ លោក ត្រាំ រួមទាំងការបញ្ជាឱ្យឈប់បាញ់រយៈពេលពីរសប្តាហ៍ កាលពីថ្ងៃទី៧ ខែមេសា ត្រូវបានពង្រីក និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលរបស់លោក ដើម្បីសម្រេចបានដំណោះស្រាយការទូត ចំពោះជម្លោះ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិករួមជាមួយអ៊ីស្រាអែល បានចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ។
លោក ត្រាំ បានពិពណ៌នាអំពីអនុស្សរណៈនៃការយោគយល់គ្នា ដែលខ្លួនបានចុះហត្ថលេខាជាមួយអ៊ីរ៉ង់នៅថ្ងៃទី១៧ ខែមិថុនា ហើយ លើកឡើងថា អ៊ីរ៉ង់បានរំលោភអនុស្សរណៈនេះ ដោយវាយប្រហារនាវាពាណិជ្ជកម្មឆ្លងកាត់ច្រកសមុទ្រ Hormuz ជំរុញឱ្យខ្លួនបញ្ជាការវាយប្រហារលើសាធារណរដ្ឋអ៊ីរ៉ង់ឡើងវិញ។
ពេលជម្លោះកាន់តែធ្ងន់ធ្ងរឡើង លោក ត្រាំ និយាយកាលពីថ្ងៃចន្ទ ថា សហរដ្ឋអាមេរិកកំពុងដាក់ចេញនូវការបិទផ្លូវដឹកជញ្ជូនអ៊ីរ៉ង់ក្នុងឈូងសមុទ្រ ហើយនឹងធានាថាច្រកសមុទ្រ Hormuz នៅតែបើកចំហ។
សូមបញ្ជាក់ថា រដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកចែងថា មានតែសភាប៉ុណ្ណោះដែលមានអំណាចប្រកាសសង្គ្រាម មិនមែនប្រធានាធិបតីទេ។ យ៉ាងណា ប្រធានាធិបតីសហរដ្ឋអាមេរិកបានអះអាងអំពីសិទ្ធិយូរមកហើយ ក្នុងការបញ្ជាឱ្យមានការចូលរួមខាងយោធារយៈពេលខ្លីជាងមុន ដោយមិនចាំបាច់មានការយល់ព្រមពីអ្នកតាក់តែងច្បាប់ ដើម្បីរក្សាសន្តិសុខសហរដ្ឋអាមេរិកឡើយ៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


