ព័ត៌មានអន្ដរជាតិ
រដ្ឋាភិបាលជប៉ុន នឹងបង្កើតទីភ្នាក់ងារចារកម្មកណ្តាលលើកដំបូង ចាប់តាំងពីសង្រ្គាមលោកលើកទី២
កាសែត The New York Times បានរាយការណ៍នៅថ្ងៃទី១៣ ខែកក្កដា ថា ប្រទេសជប៉ុនកំពុងបង្កើតទីភ្នាក់ងារចារកម្មកណ្តាលដំបូងរបស់ខ្លួន ចាប់តាំងពីសង្គ្រាមលោកលើកទី២ ដោយមានជំនួយពីសម្ព័ន្ធមិត្តលោកខាងលិច ចំពេលមានភាពតានតឹងក្នុងភូមិសាស្រ្តសកលលោក ដោយសារតែអរិភាពជាមួយប្រទេសរុស្ស៊ី កូរ៉េខាងជើង និងចិន។
កាសែត Newsmax ក៏បានរាយការណ៍កាលពីខែមិថុនា អំពីផែនការសម្រាប់ទីភ្នាក់ងារនេះផងដែរ។

ទីភ្នាក់ងារចារកម្មជាតិ(NIA) នឹងបម្រើជាមជ្ឈមណ្ឌលបញ្ជាការកណ្តាល ដោយសំយោគព័ត៌មានពីក្រសួងជាច្រើន។
ទីភ្នាក់ងារនេះ នឹងត្រូវបានត្រួតពិនិត្យដោយក្រុមប្រឹក្សាស៊ើបការណ៍សម្ងាត់ជាតិ ដែលមាននាយករដ្ឋមន្ត្រីជប៉ុន គឺ លោកស្រី Sanae Takaichi ជាប្រធាន ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រឆាំងចារកម្មនិងឥទ្ធិពលបរទេស។
លោកស្រី Takaichi ជាអ្នកអភិរក្សនិយមដ៏តឹងរ៉ឹង បានក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ប្រទេសជប៉ុនកាលពីឆ្នាំមុន។ រដ្ឋបាលរបស់លោកស្រី កាលពីខែមីនា បានអនុម័តសេចក្តីព្រាងច្បាប់មួយ ដើម្បីធ្វើឱ្យការិយាល័យស៊ើបការណ៍សម្ងាត់ និងស្រាវជ្រាវរបស់គណៈរដ្ឋមន្ត្រី (CIRO) មានភាពប្រសើរឡើង ដើម្បីពង្រឹងសមត្ថភាពប្រមូល និងវិភាគព័ត៌មានសម្ងាត់របស់ប្រទេសជប៉ុន។
មន្ត្រីស៊ើបការណ៍សម្ងាត់មកពីសហរដ្ឋអាមេរិក អូស្ត្រាលី និងអាល្លឺម៉ង់ បានជួយជប៉ុន ដើម្បីពង្រឹងសមត្ថភាពប្រទេសនេះ។
មន្ត្រីអាមេរិកបានផ្តល់យោបល់លើការការពារតាមអ៊ីនធឺណិត ចារកម្មឧស្សាហកម្ម ការពិនិត្យអំពីការវិនិយោគបរទេស និងការត្រួតពិនិត្យភ្នាក់ងារបរទេសឡើងវិញ។
មិនតែប៉ុណ្ណោះប្រទេសជប៉ុនរក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសមភាគីនៅក្នុងប្រទេសពាក់ព័ន្ធជាប្រចាំ៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


