Connect with us

ព័ត៌មានអន្ដរជាតិ

UN ព្រមានថា ជន​ភៀស​ខ្លួន​មីយ៉ាន់ម៉ាជាង ៥០០នាក់ អាច​បាត់បង់​ជីវិត ក្រោយ​លិច​ទូក ២គ្រឿង​កណ្តាល​សមុទ្រ​

បានផុស

នៅ

ទី​ភ្នាក់ងារអង្គការសហប្រជាជាតិ​(UN) បានលើក​ឡើង​​នៅ​​ថ្ងៃ​ព្រហស្បតិ៍​ថា ទូក​ពីរគ្រឿងដឹក​មនុស្សជាង ៥០០នាក់​ អាចនឹងលិច​នៅ​ឯឆ្នេរសមុទ្រមីយ៉ាន់ម៉ា​ក្នុងរយៈពេលប៉ុន្មាន​ថ្ងៃថ្មីៗនេះ ខណៈជន​ភៀស​ខ្លួនមកពីប្រទេសដែល​រងការបំផ្លិចបំផ្លាញ​ដោយសង្គ្រាម​បានធ្វើ​ដំណើរតាមសមុទ្រ​ដ៏គ្រោះថ្នាក់នេះ​​ ដើម្បីស្វែង​រកទី​កន្លែង​សុវត្ថិភាព និង​រក្សា​ជីវិត​។ នេះ​បើ​យោងតាម​ទី​ភ្នាក់​ងារ​សារព័ត៌មាន​រ៉យទ័រ ផ្សាយ​នៅ​ថ្ងៃ​ទី​១៦ ខែ​កក្ក​ដា ឆ្នាំ​២០២៦ ។

ទូក​របស់​មីយ៉ាន់​ម៉ា​កំពុង​លិច​ក្នុង​សមុទ្រ​។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គការអន្តរ​ជាតិ​សម្រាប់​អន្តោប្រវេសន៍(IOM) និងទីភ្នាក់ងារជនភៀសខ្លួន​របស់អង្គការសហប្រជាជាតិ(UNHCR)​​ លើក​ឡើង​ក្នុងសេចក្តីថ្លែងការណ៍​រួម​មួយ​ដោយ​ដកស្រង់ព័ត៌មាន​បឋមថា ទូក​ទាំងពីរ​គ្រឿងបានចាកចេញ​ពីរដ្ឋ​ Rakhine របស់​ប្រទេសមីយ៉ាន់ម៉ា ​កាល​ពី​​ចុងខែមិថុនា ដោយដឹកអ្នកដំណើរ​ភាគច្រើន​ជាជនជាតិភាគតិច​រ៉ូហ៊ីង​យ៉ា មីយ៉ាន់​ម៉ា រួមទាំង​អ្នកដំណើរ​មួយ​ចំនួន​មក​ពីជំរំជនភៀសខ្លួន ក្នុងប្រទេសបង់ក្លាដែស​។

របាយការណ៍​​ដដែល​​​រៀប​រាប់​ថា មនុស្ស​ជាង ៥០០នាក់ ​ត្រូវបាន​​​​បារម្ភ​​ថា​ ​ពួក​គេ​នឹង​បាត់​បង់​ជីវិត​។

ភ្នាក់​ងារ UNHCR និង IOM មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​​ខ្លាំង​ ​ចំពោះ​ការ​​បាត់​បង់​ជីវិត​ដ៏​ធ្ងន់ធ្ងរ​​នេះ ខណៈ​​ឧប្បត្តិហេតុ និង​តួលេខ​អ្នក​​រង​របួស​​មិន​ទាន់​​ត្រូវ​បាន​បញ្ជាក់​ជា​ផ្លូវការ​នៅ​ឡើយ​ទេ​។

ដោយ​សារ​តែ​អំពើ​ហិង្សា​​​ក្នុង​ស្រុក និង​ស្ថានភាព​​អស់សង្ឃឹម​​ក្នុង​​ជំរំ​​ជន​ភៀសខ្លួន​​ដ៏​ចង្អៀត​នៅ​​បង់ក្លាដែស ជនជាតិ​ភាគតិច​​មូស្លីម​រ៉ូហ៊ីងយ៉ា ​​​ត្រូវ​បាន​​ធ្វើ​ទុក្ខបុកម្នេញ​ ថែម​ទាំង​ប្រថុយ​ជីវិត​ច្រើន​​ឆ្នាំ​​រស់​នៅ​លើ​នាវា​ឈើដ៏​ផុយ​ស្រួយ​​​ ដោយ​​សង្ឃឹម​ថា​នឹង​ទៅ​​ដល់​​ទី​កន្លែង​សុវត្ថិភាព និង​ឱកាស​នៃ​ការ​​ចិញ្ចឹមជីវិត​​នៅ​ប្រទេស ​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង​ថៃ។

គួរ​បញ្ជាក់​ថា ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា​​ជិត ៩០០នាក់​​បាន​បាត់​បង់​ជីវិត​​ ឬ​បាត់​ខ្លួន​​នៅ​សមុទ្រ Andaman និង​ឈូងសមុទ្រ Bengal ប្រទេស​មីយ៉ាន់​ម៉ាកាល​ពី​ឆ្នាំ​​មុន ​ធ្វើ​ឱ្យ​​​សមុទ្រ​ទាំង​នេះ​​ក្លាយ​ជា​ផ្លូវ​សមុទ្រ​ដ៏​​អាក្រក់​បំផុត​​របស់​ពិភពលោក​​ សម្រាប់​ជនភៀសខ្លួន និង​ជន​ចំណាកស្រុក។ នេះ​បើ​តាម UN ។

ក្នុងឧប្បត្តិហេតុ​ចុងក្រោយ​បំផុត ក្នុង​ទូកមាន​មនុស្ស​ជាង​ ២៥០នាក់​ បានបាត់បង់ការទាក់​ទងភ្លាមៗ​ បន្ទាប់ពីចេញដំណើរ ហើយ​ទូក​ទីពីរ​ដឹកមនុស្ស​ប្រមាណ​ ២៨០នាក់បាន​លិច​ នៅឆ្នេរសមុទ្រ​ Irrawaddy ប្រទេសមីយ៉ាន់ម៉ា​ កាល​ពី​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២៦ ៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម