ព័ត៌មានអន្ដរជាតិ
មេ UN ព្រមានថា AI កំពុងដើរលឿនពេក ហួសពីការគ្រប់គ្រងហើយ
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres នាថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ នេះ បានចេញមុខព្រមានចំៗថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬហៅថា AI កំពុងតែអភិវឌ្ឍខ្លួនលឿនស្លេវ ហួសពីសមត្ថភាពដែលមនុស្សអាចតាមទាន់ ដោយលោកបានជំរុញឲ្យពិភពលោកទាំងមូលរួមគ្នាបង្កើតច្បាប់រួមមួយឱ្យបានឆាប់រហ័ស ដើម្បីកាត់បន្ថយហានិភ័យផ្សេងៗ ជាពិសេសគឺដើម្បីការពារសុវត្ថិភាពរបស់កុមារតូចៗ។

តាមការផ្សាយរបស់ REUTERS នៅក្នុងកិច្ចពិភាក្សាជាសកលកម្រិតរដ្ឋាភិបាលលើកដំបូងបង្អស់ស្តីពី AI ដែលបានរៀបចំឡើងនៅទីក្រុងហ្សឺណែវ លោក Guterres បានថ្លែងទៅកាន់ក្រុមប្រតិភូថា បច្ចេកវិទ្យាដ៏ទំនើបមួយនេះ មានឥទ្ធិពលខ្លាំង រហូតដល់អាចកែប្រែប្រព័ន្ធសេដ្ឋកិច្ច ផ្លាស់ប្តូរទម្រង់ការងាររបស់មនុស្សជាតិ ជះឥទ្ធិពលលើលទ្ធផលបោះឆ្នោត និងអាចបំបែកជញ្ជីងសន្តិសុខពិភពលោកបានទៀតផង។ លោកបានបន្ថែមថា សូម្បីតែអ្នកបង្កើត AI ខ្លួនឯង ក៏ឥឡូវនេះរត់តាមបច្ចេកវិទ្យារបស់ខ្លួនមិនទាន់ដែរ ដូច្នេះហើយទើបការច្នៃប្រឌិតថ្មីៗទាំងនេះ ចាំបាច់ត្រូវតែមាន «របាំងការពារ និងការគ្រប់គ្រង» ឲ្យបានម៉ឺងម៉ាត់។
គោលបំណងចម្បងនៃជំនួបកំពូលរយៈពេលពីរថ្ងៃរបស់ UN នៅពេលនេះ គឺមិនមែនដើម្បីបង្កើតសន្ធិសញ្ញាផ្លូវការអ្វីនោះទេ ប៉ុន្តែជាវេទិកាមួយសម្រាប់ស្វែងរកវិធីសាស្ត្រ និងការកំណត់ច្បាប់ទម្លាប់រួមគ្នា ដើម្បីទប់ស្កាត់ផលប៉ះពាល់អវិជ្ជមាននានារបស់ AI ផង និងចេះច្បាមយកឱកាសចំណេញពីវាផង។ នៅក្នុងកិច្ចប្រជុំនេះ ក្រុមប្រតិភូទាំងអស់ ក៏នឹងត្រូវពិនិត្យមើលរបាយការណ៍វាយតម្លៃដំបូងគេបង្អស់ពីក្រុមអ្នកវិទ្យាសាស្ត្រឯករាជ្យចំនួន ៤០រូប ដែលគាំទ្រដោយអង្គការ UN ផងដែរ។
យោងតាមគម្រោងដែលបានគ្រោងទុក របាយការណ៍ផ្លូវការដែលមានលក្ខណៈលម្អិត និងស៊ីជម្រៅជាងនេះ នឹងត្រូវប្រកាសចេញនៅឆ្នាំក្រោយ ស្របពេលដែលកិច្ចប្រជុំពិភាក្សាជាសកលលើកទីពីរ នឹងត្រូវធ្វើឡើងនៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីបន្តតាមដាន និងគ្រប់គ្រងខួរក្បាលសិប្បនិម្មិតមួយនេះកុំឲ្យបង្កគ្រោះថ្នាក់ដល់មនុស្សជាតិ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


