ព័ត៌មានអន្ដរជាតិ
ហុងកុង នឹងបោះចោលវ៉ាក់សាំងកូវីដរាប់លានដូស ព្រោះមិនសូវមានអ្នកចាក់
មន្ត្រីមួយរូបបានព្រមានកាលពីថ្ងៃអង្គារទី២៥ខែឧសភាថា ទីក្រុងហុងកុង ប្រហែលជាត្រូវបោះបង់ចោលវ៉ាក់សាំងកូវីដ រាប់លានដូស ពីព្រោះថ្នាំបង្ការទាំងនោះជិតផុតកំណត់ ហើយហើយមិនសូវមានអ្នកចុះឈ្មោះចាក់។
ទីក្រុងហុងកុង គឺជាកន្លែងមួយក្នុងចំណោមទីតាំងតិចតួចបំផុតនៅលើពិភពលោក ដែលមានសំណាងទទួលបានវ៉ាក់សាំងច្រើនគ្រប់គ្រាន់ ដើម្បីការពារប្រជាជនចំនួន៧.៥លាននាក់ របស់ខ្លួន។
ប៉ុន្តែការមិនទុកចិត្តលើរដ្ឋាភិបាល បូករួមជាមួយព័ត៌មានក្លែងក្លាយតាមអ៊ីនធើណិត បាននាំឲ្យមានភាពស្ទាក់ស្ទើរចាក់វ៉ាក់សាំងនិង ធ្វើឲ្យយុទ្ធនាការចាក់ថ្នាំបង្ការជួបឧបសគ្គ។
កាលពីថ្ងៃអង្គារ សមាជិកម្នាក់នៃក្រុមការងារទទួលបន្ទុកចាក់ថ្នាំបង្ការរបស់រដ្ឋាភិបាល បានព្រមានថា ប្រជាជនហុងកុង នៅសល់ពេលត្រឹមតែ៣ខែទៀតប៉ុណ្ណោះ មុនពេលវ៉ាក់សាំង Pfizer-BioNTech បាច់ដំបូងរបស់ទីក្រុងនេះ អស់សុពលភាព។
លោក Thomas Tsang អតីតអ្នកត្រួតពិនិត្យមជ្ឈមណ្ឌលការពារសុខភាព បានប្រាប់វិទ្យុ RTHK ថា “វ៉ាក់សាំងទាំងអស់មានកាលបរិច្ឆេទផុតកំណត់។ យោងតាមផែនការបច្ចុប្បន្ន ពួកគេមិនអាចប្រើប្រាស់បានទេ បន្ទាប់ពីកាលបរិច្ឆេទផុតកំណត់ ហើយមជ្ឈមណ្ឌលចាក់ថ្នាំបង្ការសហគមន៍ BioNTech នឹងបញ្ឈប់ដំណើរការបន្ទាប់ពីខែកញ្ញាទៅ”។
លោក Tsang បន្តថា វាមិនត្រឹមត្រូវទេ ដែលហុងកុងកំពុងអង្គុយលើគំនរវ៉ាក់សាំងដែលមិនត្រូវបានប្រើ ខណៈពេលពិភពលោកផ្សេងទៀតកំពុងស្វែងរកការចាក់វ៉ាក់សាំង។
ហុងកុង បានទិញវ៉ាក់សាំង Pfizer-BioNTech និងវ៉ាក់សាំង Sinovac របស់ចិន មួយមុខ ៧.៥លានដូស។
រហូតមកដល់ពេលនេះ មានប្រជាជនត្រឹមតែ១៩ភាគរយប៉ុណ្ណោះ ដែលបានទទួលវ៉ាក់សាំង លើកទីមួយ ខណៈ ១៤ភាគរយ ទទួលបានដូសទី២៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


