ព័ត៌មានអន្ដរជាតិ
រកឃើញមនុស្សស្លាប់ដល់៩៤នាក់ ក្នុងសោកនាដកម្មអគ្គិភ័យនៅ ហុងកុង
អាជ្ញាធរហុងកុងបញ្ជាក់ថា មនុស្សស្លាប់ក្នុងសោកនាដកម្មអគ្គិភ័យដ៏រន្ធត់ឆាបឆេះប្លុកអាផាតមិន បានកើនដល់៩៤នាក់ហើយ គិតត្រឹមថ្ងៃសុក្រទី២៨ខែវិច្ឆិកាឆ្នាំ២០២៥។

តាមការផ្សាយរបស់ Reuters, អគ្គិភ័យនៅតំបន់ Wang Fuk Court ក៏បណ្តាលឲ្យមនុស្សច្រើននាក់ទៀតរងរបួសធ្ងន់ផងដែរ ហើយជិត៣០០នាក់កំពុងបាត់ខ្លួន ខណៈក្រុមសង្គ្រោះព្រមានថា តួលេខមនុស្សស្លាប់នឹងបន្តកើនឡើង។
យ៉ាងណា មកទល់ពេលនេះ មូលហេតុបង្កជាអគ្គិភ័យនៅតែមិនទាន់ដឹងច្បាស់ប៉ុន្តែ បើតាមការសន្និដ្ឋានរបស់ប៉ូលិស, វាអាចបណ្តាលមកពីក្រុមហ៊ុនសំណង់មួយដែលធ្វេសប្រហែសខ្លាំង ក្នុងការប្រើប្រាស់សម្ភារៈគ្មានសុវត្ថិភាព។

អគ្គិភ័យបានឆេះរាលដាលក្នុងល្បឿនលឿនមិនធម្មតា បណ្តាលមកពី សម្ភារសំណង់ដែលងាយឆេះ និង រន្ទាឫស្សី ដែលដាក់ជាប់អគារទាំងនោះសម្រាប់ការជួសជុល។
រដ្ឋាភិបាលបានរកឃើញក្រុមហ៊ុនម៉ៅការដែលចុះបញ្ជីសម្រាប់អគារនេះគឺ Prestige Construction and Engineering Company Limited ប៉ុន្តែក្រុមហ៊ុនមិនបានឆ្លើយតប នឹងការហៅទូរស័ព្ទជាច្រើនលើកដើម្បីសុំការអត្ថាធិប្បាយនោះទេ។

ជុំវិញសោកនាដកម្មនេះដែរ ប៉ូលិសបានចាប់ខ្លួនបុរសបីនាក់មកពីក្រុមហ៊ុនសំណង់រួចទៅហើយ ដោយជាប់សង្ស័យពីបទមនុស្សឃាតដោយអចេតនា។
សូមជម្រាបថា តំបន់ Wang Fuk Court ជាប្លុកមានអាផាតមិនប្រហែល ២ ០០០ ស្ថិតនៅក្បែរៗគ្នា មានមនុស្សស្នាក់នៅជិត ៤ ៨០០នាក់ ភាគច្រើនជាចាស់ៗ អាយុ៦៥ឆ្នាំឡើង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


