ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំង Sputnik V របស់រុស្ស៊ីមានប្រសិទ្ធភាពជិត ១០០ ភាគរយប្រឆាំងកូវីដបំប្លែងខ្លួនប្រេស៊ីល ក្រោយចាក់ពេញ ២ ដូស
យោងតាមមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) និងការសិក្សាដែលធ្វើឡើងដោយ អ្នកស្រាវជ្រាវនៅប្រទេសអាហ្សង់ទីន បានឲ្យដឹងថា វ៉ាក់សាំង Sputnik V មានប្រសិទ្ធិភាពខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំង ក៏ដូចជាកម្ចាត់វីរុសកូវីដបំប្លែងខ្លួន ដែលត្រូវបានរកឃើញដំបូងនៅប្រទេសប្រេស៊ីល ។

វីរុសបំប្លែងខ្លួន ដែលគេស្គាល់ថា P1 ដែលជាវីរុសនៅពីក្រោយខ្នង នៃការស្លាប់យ៉ាងច្រើន ដោយសារជំងឺកូវីដ ១៩ ក្នុងប្រទេសប្រេស៊ីល ក៏កំពុងរាលដាលពាសពេញតំបន់អាមេរិកឡាទីន ផងដែរ ។ អ្នកវិទ្យាសាស្ត្រនៅប្រទេសប្រេស៊ីល បានរកឃើញថា ការវិវត្តរបស់វីរុសបំប្លែងខ្លួននេះ អាចធ្វើឲ្យវាកាន់តែមានភាពធន់ទ្រាំទៅនឹងអង់ទីគ័រ ដោយបង្កើនការព្រួយបារម្ភជាអន្តរជាតិ អំពីសក្តានុពលរបស់វាក្នុងការឆ្លើយតបជាមួយវ៉ាក់សាំង ឲ្យមានប្រសិទ្ធភាពតិច ។
ទន្ទឹមនោះ ការសិក្សាដែលមានមូលដ្ឋាននៅអាហ្សង់ទីន ដែលអនុវត្តដោយវិទ្យាស្ថានរោគភាគល្អិត Vanella នៃសាកលវិទ្យាល័យជាតិ Córdoba (UNC) បានរកឃើញការឆ្លើយតបភាពស៊ាំខ្លាំងក្លា ប្រឆាំងនឹងវីរុសបំប្លែងខ្លួន P1 លើអ្នកដែលបានចាក់វ៉ាក់សាំង Sputnik V ។

បន្ថែមពីនេះ RDIF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការស្រាវជ្រាវបានបញ្ជាក់ថា ភាពស៊ាំបានវិវត្តចំពោះមនុស្ស ដែលបានចាក់វ៉ាក់សាំង Sputnik V ហើយអាចកម្ចាត់វីរុសបំប្លែងខ្លួនប្រេស៊ីល បន្ទាប់ពីបានទទួលការចាក់ពេញ ២ ដូស ឬមួយដូសដំបូងក៏ដោយ” ។
យោងតាមការសិក្សារបស់អាហ្សង់ទីន ដែលត្រូវបានមើលដោយ Reuters និងដកស្រង់ដោយ RDIF បានបង្ហាញថា ៨៥.៥ ភាគរយនៃមនុស្សម្នាក់ៗ បានដុះអង់ទីគ័រប្រឆាំងនឹងវីរុសកូវីដបំប្លែងខ្លួន បន្ទាប់ពីចាក់វ៉ាក់សាំងដូសដំបូង រយៈពេល ១៤ ថ្ងៃ ខណៈអត្រានោះបានកើនឡើងដល់ជិត ១០០ ភាគរយ ក្រោយមនុស្សម្នាក់ៗបានទទួលការចាក់ពេញ ២ ដូស រយៈពេល ៤២ ថ្ងៃ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ លោក Putin អួតថា វ៉ាក់សាំងរុស្ស៊ី អាចទុកចិត្តបានដូចជាកាំភ្លើង AK របស់សូវៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


