ព័ត៌មានអន្ដរជាតិ
អ្នកស្លាប់កើនដល់៥៥នាក់ ដោយសារអគ្គិភ័យដ៏សាហាវនៅហុងកុង
តួលេខមនុស្សស្លាប់បានហក់ឡើងដល់៥៥នាក់ និងមានអ្នកបាត់ខ្លួនប្រហែល២៨០នាក់ទៀត ក្នុងសោកនាដកម្មអគ្គិភ័យដ៏សាហាវនៅបរិវេណលំនៅឋាន Wang Fuk Court ក្នុងតំបន់ Tai Po ទីក្រុងហុងកុង ខណៈមនុស្សយ៉ាងហោចណាស់៧១នាក់បានរងរបួស។

យោងតាម Al Jazeera នៅថ្ងៃព្រហស្បតិ៍ទី២៧ខែវិច្ឆិកាឆ្នាំ២០២៥ ប៉ូលិសបានចាប់ខ្លួននាយកពីរនាក់ និងទីប្រឹក្សាវិស្វកម្មម្នាក់ពីក្រុមហ៊ុន Prestige Construction & Engineering Company ពីបទសម្លាប់មនុស្សដោយអចេតនា ក្រោមការចោទប្រកាន់ថាមាន«ការធ្វេសប្រហែសធ្ងន់ធ្ងរ» ក្នុងអំឡុងពេលការងារជួសជុល។ អ្នកស៊ើបអង្កេតជឿថា សម្ភារៈដែលងាយឆេះខ្លាំង ហើយមិនអនុលោមតាមស្តង់ដារ បានបង្កឲ្យភ្លើងរាលដាលយ៉ាងលឿនឆ្លងកាត់រន្ទាឫស្សី និងសំណាញ់សំណង់ចំពេលមានខ្យល់បក់ខ្លាំង។
អគ្គិភ័យបានចាប់ផ្តើមនៅរសៀលថ្ងៃពុធលើរន្ទាខាងក្រៅអគារមួយកម្ពស់៣២ជាន់ ហើយបានរាលដាលយ៉ាងលឿនទៅអគារ៧ ក្នុងចំណោមអគារ៨នៃបរិវេណលំនៅឋាននោះ។ អ្នកពន្លត់អគ្គិភ័យបានគ្រប់គ្រងស្ថានភាពនៅអគារចំនួន៤គិតត្រឹមថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែផ្សែងក្រាស់នៅតែបន្តហុយចេញពីបរិវេណអគារលំនៅឋានផ្សេងទៀតដែលជាកន្លែងរបស់ពលរដ្ឋប្រហែល៤៨០០នាក់ស្នាក់នៅ។
ក្រុមអ្នកជួយសង្គ្រោះបានជម្លៀសមនុស្សប្រមាណ៩០០នាក់ ដោយមានមនុស្សចាស់ជាច្រើនក្នុងចំណោមអ្នករងគ្រោះ។ អ្នកនៅរស់រានមានជីវិតខ្លះបានរៀបរាប់ពីការព្យាយាមរត់គេចយ៉ាងភ័យស្លន់ស្លោតាមរយៈច្រករបៀងដែលពោរពេញដោយផ្សែង ខណៈដែលក្រុមគ្រួសារកំពុងរង់ចាំដំណឹងអំពីមនុស្សជាទីស្រលាញ់ដែលនៅតែជាប់ក្នុងអគារ។
មេដឹកនាំហុងកុង លោក John Lee បានបញ្ជាឲ្យមានការត្រួតពិនិត្យសុវត្ថិភាពជាបន្ទាន់នៅគ្រប់បរិវេណលំនៅឋានដែលកំពុងជួសជុល។ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសម្តែងការចូលរួមរំលែកទុក្ខ និងអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែងទាំងអស់ដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួស។
គ្រោះមហន្តរាយលើកនេះជាអគ្គិភ័យដ៏អាក្រក់បំផុតរបស់ហុងកុងចាប់តាំងពីហេតុការណ៍អគ្គិភ័យឆ្នាំ១៩៩៦ នៅកូវលូន (Kowloon) ដែលបានសម្លាប់មនុស្ស៤១នាក់៕


ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២២ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


