Connect with us

ព័ត៌មានអន្ដរជាតិ

ចំនួនមនុស្សស្លាប់ក្នុងអគ្គិភ័យនៅហុងកុង ហក់ឡើងដល់ ១៥៦នាក់

បានផុស

នៅ

សារព័ត៌មាន​ South Chian Morning Post ផ្សាយថា គិតត្រឹមរសៀលថ្ងៃអង្គារទី២ខែធ្នូឆ្នាំ២០២៥ តួលេខមនុស្សស្លាប់ក្នុងសោកនាដកម្មនអគ្គិភ័យដ៏សាហាវបំផុតនៃប្រវត្តិសាស្រ្តសម័យទំនើបរបស់ទីក្រុងហុងកុង បានកើនដល់១៥៦នាក់ហើយ។

អ្នកក្រុងហុងកុងកាន់ទុក្ខអ្នកស្លាប់ក្នុងគ្រោះអគ្គិភ័យ (រូបថត៖ Reuters)

ក្នុងចំណោមនោះ បើតាមការបញ្ជាក់ពីប៉ូលិស, មានសាកសពចំនួន១២៧នាក់ ដែលត្រូវបានកំណត់អត្តសញ្ញាណ ​ខណៈ​ការធ្វើកោសល្យវិច័យកំពុងដំណើរការជាបន្ត។

ទន្ទឹមនោះ មានមនុស្សចំនួន១៣នាក់ហើយ ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធគ្រោះអគ្គិភ័យប្លុកអាផាតមិន Wang Fuk Court នៅតំបន់ Tai Po ហើយប៉ូលិសបង្ហើបថា អាចនៅមានការចាប់ខ្លួនមនុស្សច្រើននាក់ទៀត។

អគ្គិភ័យនៅហុងកុង (រូបថត៖ Reuters)

ខណៈគេនៅមិនទាន់ដឹងច្បាស់អំពីមូលហេតុនៃគ្រោះអគ្គិភ័យនេះ, ថ្នាក់ដឹកនាំទីក្រុងហុងកុង បានបញ្ជាឲ្យបង្កើតគណៈកម្មាធិការត្រួតពិនិត្យឯករាជ្យមួយ ដែលមានប្រធានជាចៅក្រម ដើម្បីស៊ើបអង្កេតរកការពិត។

យ៉ាងណា ជាបឋមអាជ្ញាធរបានឲ្យដឹងថា ក្នុងចំណោមសំណាកនៃសំណាញ់ដែកចំនួន២០ ដែលប្រមូលពីបរិវេណអគារនោះ គឺមាន៧ទៅហើយ ដែលមិនត្រូវតាមស្តង់ដារសុវត្ថិភាពអគ្គិភ័យ។

សូមជម្រាបជាថ្មី គ្រោះមហន្តរាយលើក​​នេះ​ជា​អគ្គិភ័យ​ដ៏​អាក្រក់​បំផុត​របស់​ហុងកុង​ ចាប់តាំងពី​​ហេតុការណ៍​អគ្គិភ័យ​ឆ្នាំ១៩៩៦ នៅ​កូវលូន (Kowloon) ដែល​​សម្លាប់​មនុស្ស៤១នាក់៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម