ព័ត៌មានអន្ដរជាតិ
មហាសេដ្ឋីហុងកុង ជាប់ពន្ធនាគារអស់មួយជីវិត ពីបទ «គំរាមកំហែងដល់សន្តិសុខជាតិ»
តុលាការជាន់ខ្ពស់នៃទីក្រុងហុងកុងនាថ្ងៃចន្ទទី១៥ធ្នូ បានកាត់ទោសសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ និងជាមហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយលោក Jimmy Lai លើបទចោទប្រកាន់ចំនួនបី ទាក់ទងនឹងការចោទប្រកាន់ថា គាត់បានធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិរបស់ប្រទេសចិន ។

ព្រះរាជអាជ្ញាបាននិយាយថា លោកគឺជាមេខ្លោងធំនៅពីក្រោយការឃុបឃិតគ្នា ជាមួយកងកម្លាំងបរទេសចំនួនពីរករណី ដើម្បីគំរាមកំហែងដល់សន្តិសុខជាតិ និងបទឃុបឃិតគ្នាមួយករណី ដើម្បីបោះពុម្ពផ្សាយអត្ថបទញុះញង់។
កាលពីមុន មហាសេដ្ឋីហុងកុងវ័យ៧៨ឆ្នាំរូបនេះ បានសារភាពថា ខ្លួនមិនមានទោសចំពោះការចោទប្រកាន់ទាំងនោះទេ ប៉ុន្តែឥឡូវនេះបែរជាប្រឈមមុខនឹងការផ្តន្ទាទោសអតិបរមាជាប់ពន្ធនាគារអស់មួយជីវិត នៅពេលដែលគាត់ត្រូវបានកាត់ទោស។
ដោយឡែក ចៅក្រម Esther Toh បានប្រាប់តុលាការថា មិនមានការសង្ស័យទេ ព្រោះកន្លងមកលោក Lai បានលាក់បាំងការអាក់អន់ចិត្ត និងការស្អប់ខ្ពើមរបស់គាត់ចំពោះ PRC អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ជាងនេះទៀតដែរ ការអញ្ជើញឥតឈប់ឈររបស់លោកទៅកាន់អាមេរិក ដើម្បីជួយផ្តួលរំលំរដ្ឋាភិបាលចិន ដោយប្រើលេសជួយប្រជាជនហុងកុង គឺស្រដៀងគ្នាទៅនឹងស្ថានភាពដែលជនជាតិអាមេរិកម្នាក់សុំជំនួយពីរុស្ស៊ី ដើម្បីផ្តួលរំលំរដ្ឋាភិបាលអាមេរិក ក្រោមលេសជួយរដ្ឋកាលីហ្វ័រញ៉ាដូចគ្នា។
មិនតែប៉ុណ្ណោះ ករណីរបស់គាត់ត្រូវបានគេរិះគន់យ៉ាងទូលំទូលាយថា ជាឧទាហរណ៍នៃការបំផ្លាញសេរីភាពនយោបាយក្រោមច្បាប់សន្តិសុខជាតិដែលទីក្រុងប៉េកាំងបានដាក់លើទីក្រុងហុងកុង បន្ទាប់ពីការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏ធំ និងជួនកាលហិង្សា កាលឆ្នាំ ២០១៩។ ទន្ទឹមនឹងនេះ ទីក្រុងប៉េកាំងបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួន «គាំទ្រយ៉ាងរឹងមាំចំពោះទីក្រុងហុងកុងក្នុងការ «ការពារសន្តិសុខជាតិ» ពីអំពើឧក្រិដ្ឋកម្ម៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
កូនប្រុសលោកស្រី ស៊ូជី ស្រែកតវ៉ាជាថ្មី ឲ្យដោះលែងម្ដាយ ខណៈ មីយ៉ាន់ម៉ា កៀកថ្ងៃបោះឆ្នោត
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


