ព័ត៌មានអន្ដរជាតិ
ហុងកុង ធ្លាប់កើតសោកនាដកម្មអគ្គិភ័យដ៏សាហាវចំនួន២លើក ក្នុងប្រវត្តិសាស្រ្ត
គិតត្រឹមរសៀលថ្ងៃសុក្រទី២៨ខែវិច្ឆិកាឆ្នាំ២០២៥ តួលេខមនុស្សស្លាប់ក្នុងសោកនាដកម្មអគ្គិភ័យ ឆាបឆេះប្លុកអាផាតមិននៅទីក្រុង ហុងកុង បានកើនដល់ ១២៨នាក់ហើយ។

អគ្គិភ័យនៅតំបន់ Wang Fuk Court ត្រូវគេចាត់ចូលជាអគ្គិភ័យសាហាវបំផុតមួយ ក្នុងប្រវត្តិសាស្រ្តទីក្រុងហុងកុង ស្របពេលតួលេខជនរងគ្រោះអាចនឹងកើនឡើងជាបន្តទៀត។
ក្រៅពីសោកនាដកម្មនៅ Wang Fuk Court, ហុងកុង ធ្លាប់កើតមានគ្រោះអគ្គិភ័យដ៏ប្រល័យចំនួន២លើក ដូចជា៖
1. អគ្គិភ័យ Happy Valley Racecourse
វាជាគ្រោះមហន្តរាយអគ្គិភ័យដ៏អាក្រក់បំផុត និងសាហាវបំផុតមួយក្នុងប្រវត្តិសាស្ត្រទីក្រុងហុងកុង ដោយមានចំនួនអ្នកស្លាប់ច្រើនជាងគេបំផុត។
អគ្គិភ័យកើតឡើងនៅថ្ងៃទី២៦ខែកុម្ភៈឆ្នាំ១៩១៨ ក្នុងទីលានប្រណាំងសេះ Happy Valley។ អគ្គិភ័យកើតឡើងនៅពេល មនុស្សច្រើនកកកុញចូលរួមទស្សនាការប្រណាំងសេះ។
អគ្គិភ័យក៏ឆាបឆេះបន្ទាប់ពីរោងបណ្តោះអាសន្នដែលធ្វើពីឫស្សី បានបាក់បណ្តាលឲ្យមនុស្សត្រូវភ្លើងឆេះឬជាន់ស្លាប់ ជាង៦០០នាក់។
2. អគ្គិភ័យឃ្លាំង Wing On
អគ្គិភ័យនេះកើតឡើងនៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ១៩៤៨ នៅ ឃ្លាំងស្តុកទំនិញ Wing On ស្ថិត លើ ផ្លូវ Des Voeux ខាងលិច បណ្តាលឲ្យមានមនុស្សស្លាប់ ១៧៦ នាក់ និង របួស ៦៩ នាក់។
សោកនាដកម្មនេះ គឺជាគ្រោះអគ្គិភ័យបណ្តាលឲ្យមានចំនួនអ្នកស្លាប់ច្រើនបំផុតលំដាប់ទីពីរ បន្ទាប់ពីគ្រោះមហន្តរាយនៅទីលានប្រណាំងសេះ Happy Valley៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


