Connect with us

ព័ត៌មានអន្ដរជាតិ

ពេល​នេះ កូវីដ-១៩​ផ្តាច់​ជីវិត​ពលរដ្ឋ​ប្រេស៊ីល​ជាង​៤៥​ម៉ឺន​នាក់​ហើយ

បានផុស

នៅ

ករណី​ស្លាប់​ដោយ​កូវីដ-១៩​ចំនួន​២១៧៣​នាក់​បន្ថែម​​ទៀត​​កាល​ពី​​ថ្ងៃ​អង្គារ៍​ម្សិល​មិញ​បាន​​​ធ្វើ​​ឲ្យ​តួលេខស្លាប់សរុប​នៅ​​ប្រទេសប្រេស៊ីល​​ឡើង​ដល់​ ៤៥២ ០៣១​នាក់។ នេះ​បើ​តាម​ក្រសួង​សុខាភិបាល​របស់​ប្រទេស​បាន​និយាយ។​

ទិន្នន័យ​ក្រសួង​បាន​បន្ថែម​ថា ចំណែក​ករណី​​ឆ្លង​ថ្មី​ ​៧៣ ៤៥៣​នាក់​​បន្ថែម​ទៀត​ដែល​សរុប​ករណី​ឆ្លង​​ទាំង​អស់​នៅ​ប្រទេស​ប្រេស៊ីល​ឡើង​ដល់ ១៦ ១៩៤ ២០៩​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ក្រសួង​សុខាភិបាល​ថា ប្រេស៊ីល​ឥឡូវ​នេះមាន​​អ្នក​ស្លាប់​​ប្រហែល​២១៥​​នាក់​ក្នុង​ចំណោម​មនុស្ស​​១០០ ០០០ នាក់។ ប្រេស៊ីល​ជា​ប្រទេស​​លំដាប់​​២​ក្នុង​ពិភព​លោក​ដែល​មាន​អ្នក​ស្លាប់​ដោយ​កូវីដ-១៩​ច្រើន​បំផុត បន្ទាប់​ពី​​សហរដ្ឋ​អាមេរិក​ដែល​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​១ និង​ឥណ្ឌា​លេខ​៣។

ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​មួយ​នេះកំពុង​ជួប​វិបត្តិ​ឆ្លងថ្មី​ដែល​បាន​ធ្វើ​ឲ្យ​ករណី​​ឆ្លង និង​ស្លាប់​​កើន​ឡើង​យ៉ាង​ខ្លាំង​ ខណៈ​​​មន្ទីរ​ពេទ្យ​​ពោរពេញ​ដោយ​អ្នក​ជំងឺ​កូវីដ-១៩។

រហូត​ដល់​ពេល​នេះ ប្រទេស​ប្រេស៊ីល​បាន​ចាក់​វ៉ាក់សាំង​ដល់​ប្រជា​ជន​​របស់​ខ្លួន​ប្រមាណ​៦៣.៤​លាន​នាក់​ហើយ ក្នុង​នោះ​ចំនួន​២០.៩​លាន​នាក់​បាន​ចាក់​ពីរ​ដូច​រួច​រាល់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ france24

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម