ព័ត៌មានអន្ដរជាតិ
មិនញញើតដៃ! ត្រឹមរយៈពេលមួយខែឧសភានេះ ក្រុមតាលីបង់ សម្លាប់ ជនស៊ីល ២៤៨ នាក់
អ្នកនាំពាក្យក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានលោក Tariq Arian បាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់ជនស៊ីវិល ២៤៨ នាក់ត្រូវបានសម្លាប់ និង ៥២៧ នាក់ទៀតរងរបួស នៅក្នុងការវាយប្រហារដោយក្រុមតាលីបង់ រួមមានការបំផ្ទុះគ្រាប់បែកនៅតាមដងផ្លូវ ចាប់តាំងពីថ្ងៃទី ១ ខែឧសភា មក ។
អ្នកនាំពាក្យរូបនេះ បានចោទប្រកាន់គោលដៅរបស់តាលីបង់ ទៅលើជនស៊ីវិលថាជា ឧក្រិដ្ឋកម្មសង្គ្រាម ដោយនិយាយថា កងកម្លាំងការពារ និងសន្តិសុខនៅក្នុងប្រទេសអាហ្គានីស្ថាន តែងតែឆ្លើយតបចំពោះការវាយប្រហារបែបនេះ ។

ទន្ទឹមនោះ ពួកតាលីបង់បានបដិសេធ ការសម្លាប់ជនស៊ីវិលនេះ ប៉ុន្តែគ្រាប់បែកនៅតាមដងផ្លូវ ដែលត្រូវបានដាំ ដើម្បីវាយប្រហារទៅលើក្រុមសន្តិសុខ តែងតែត្រូវបានបញ្ជាក់ដោយក្រុមមួយនេះ ។
បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងការពារជាតិអាហ្វហ្គានីស្ថាន លោក Fawad Aman បាននិយាយនៅលើ Twitter កាលពីថ្ងៃអាទិត្យថា នៅយប់ថ្ងៃសៅរ៍គ្រាប់រ៉ុកកែតមួយគ្រាប់ ដែលត្រូវបានបាញ់ដោយពួកតាលីបង់ បានវាយប្រហារនៅក្នុងពិធីមង្គលការមួយ នៅក្នុងខេត្ត Kapisa និងបានសម្លាប់ជនស៊ីវិលយ៉ាងតិច ៦ នាក់ និង ៤ នាក់ផ្សេងទៀតរងរបួស ។

លោក Aman បានបង្ហើបនៅក្នុងសារ Twitter កាលពីថ្ងៃអាទិត្យថា ប្រតិបត្តិការអាហ្វហ្គានីស្ថាន ចាប់តាំងពីថ្ងៃទី ១ ឧសភា បានសម្លាប់ និងធ្វើឲ្យសកម្មប្រយុទ្ធតាលីបង់ ១,៥០០ នាក់រងរបួស ។
គួររំឭកថា អំពើហិង្សាបានកើនឡើង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ នៅពេលដែលកងកម្លាំងរដ្ឋាភិបាល និងពួកតាលីបានប៉ះទង្គិច នៅក្នុងការប្រយុទ្ធគ្នាស្ទើរតែរាល់ថ្ងៃ នៅទូទាំងទីជនបទដែលមានព្រំប្រទល់ជាប់គ្នា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


