Connect with us

ព័ត៌មានអន្ដរជាតិ

មិនធម្មតាចំនួនចាក់វ៉ាក់សាំងការពារកូវីដនៅទូទាំងប្រទេស ចិន ត្រឹមពេលនេះ

បានផុស

នៅ

គិតត្រឹមថ្ងៃអង្គារ វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជាង ៨០០ លានដូស ត្រូវបានចាក់នៅទូទាំងប្រទេសចិន ខណៈប្រទេសនេះកំពុងបង្កើនយុទ្ធនាការចាក់ថ្នាំបង្ការរោគ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មការសុខភាពជាតិ (NHC) បានឲ្យដឹងនៅថ្ងៃពុធនេះថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ចំនួន ៨០៨,៩៦ លានដូស ត្រូវបានចាក់ចំនួន ២៣ ថ្ងៃ ហើយចំនួននេះលើសពី ៤០០ លានដូសកាលពីចាក់ដំបូង ។

លោក Zeng Yixin អនុប្រធាន NHC បាននិយាយនៅក្នុងបទសម្ភាសន៍ថ្មីៗនេះ ជាមួយសារព័ត៌មានស៊ីនហួថា ប្រទេសចិនកំពុងធ្វើការយ៉ាងពេញទំហឹង ដើម្បីចាក់វ៉ាក់សាំងការពារដល់ប្រជាជនរបស់ខ្លួន ប្រឆាំងនឹងជំងឺកូវីដ ១៩ ។ យ៉ាងហោចណាស់ ៧០ ភាគរយ នៃចំនួនប្រជាជនគោលដៅនៅក្នុងប្រទេសចិន ត្រូវបានគេរំពឹងថា នឹងត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ នៅចុងឆ្នាំនេះ ។

នៅខេត្ត Jiangsu ភាគខាងកើតប្រទេសចិន គណៈកម្មការសុខាភិបាលខេត្ត និងសមាគមកាកបាទក្រហមប្រទេសចិនសាខាក្រុង Jiang Jiang កាលពីថ្ងៃអង្គារ បានបង្កើតទីតាំងចាក់វ៉ាក់សាំង នៅឯកន្លែងសាងសង់ផ្លូវដែក សម្រាប់កម្មករផ្លូវដែកជាង ១,០០០ នាក់ ។

ចំណែកលោក Wang Yongli ជាកម្មករចំណាកស្រុកមកពីខេត្ត Liaoning ភាគឦសានប្រទេសចិន បាននិយាយថា “យើងភាគច្រើនជាកម្មករចំណាកស្រុក ហើយមិនដឹងពីព័ត៌មានចាក់វ៉ាក់សាំងច្រើនពេកទេ ។ សេវាកម្មចាក់វ៉ាក់សាំងនៅនឹងកន្លែង បានផ្តល់ភាពងាយស្រួលសម្រាប់យើង” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

ចុចអាន ៖ WHO ថា មិនអាចបង្ខំ ចិន ឲ្យផ្តល់ព័ត៌មានបន្ថែមអំពីប្រភពដើមកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម