ព័ត៌មានអន្ដរជាតិ
WHO ថា មិនអាចបង្ខំ ចិន ឲ្យផ្តល់ព័ត៌មានបន្ថែមអំពីប្រភពដើមកូវីដ
មន្ត្រីអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា WHO មិនអាចបង្ខំឲ្យប្រទេសចិន បែងចែកទិន្នន័យបន្ថែមទៀត លើប្រភពដើមនៃជំងឺកូវីដ ១៩ នោះទេ ហើយបានបន្ថែមថា ខ្លួននឹងស្នើការសិក្សាដែលចាំបាច់ ដើម្បីស្វែងយល់ពីកន្លែងដែលវីរុសលេចចេញមក ជា “កម្រិតបន្ទាប់” ។

លោក Mike Ryan អ្នកជំនាញជាន់ខ្ពស់ខាងគ្រាអាសន្នរបស់ WHO បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃចន្ទថា “WHO មិនមានអំណាច បង្ខំអ្នកណាម្នាក់ក្នុងរឿងនេះនោះទេ ។ យើងរំពឹងថានឹងមានកិច្ចសហប្រតិបត្តិការ ការចូលរួម និងការគាំទ្រពេញលេញ ពីរដ្ឋជាសមាជិករបស់យើងទាំងអស់ នៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះ” ។
កន្លងមកមានទ្រឹស្តីជាច្រើនលើកឡើងថា វីរុសនេះអាចកើតចេញពីសត្វប្រចៀវ ហើយឆ្លងដល់មនុស្ស បន្ទាប់ពីវាបានហោះគេចចេញពី មន្ទីរពិសោធន៍នៅទីក្រុងអ៊ូហាន ប្រទេសចិន ។

ទន្ទឹមនោះ ទ្រឹស្តីនៃការលេចធ្លាយ ពីមន្ទីរពិសោធន៍ក្រុងអ៊ូហាននាពេលថ្មីៗនេះ បានក្លាយជាប្រធានបទ នៃការជជែកជាសាធារណៈជាថ្មី បន្ទាប់ពីអ្នកវិទ្យាសាស្ត្រមួយចំនួន បានអំពាវនាវឲ្យមានការស៊ើបអង្កេតពេញលេញ ទៅលើប្រភពដើមនៃវីរុសនេះ ។
គួររំឭកថា សមាជិកនៃក្រុមរបស់ WHO ដែលបានធ្វើទស្សនកិច្ច នៅប្រទេសចិនកាលពីដើមឆ្នាំនេះ ដើម្បីស្វែងរកប្រភពដើមនៃជំងឺកូវីដ ១៩ បាននិយាយថា ពួកគេមិនមានលទ្ធភាព ទទួលបានទិន្នន័យទាំងអស់នោះទេ ដោយជំរុញឲ្យមានការជជែកដេញដោលគ្នា អំពីតម្លាភាពរបស់ប្រទេសនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ អ្នកជំនាញ WHO បញ្ជាក់ច្បាស់ៗពីប្រភពដើមជំងឺកូវីដ ១៩ និងបដិសេធថាមិនមែនមនុស្សអ្នកបង្កើតឡើយ
-
កីឡា១៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ១៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


