ព័ត៌មានអន្ដរជាតិ
តំណាងរាស្រ្ត បូលីវី ឈ្លោះគ្នាវាយបោចសក់ ផ្អើលពេញសភា (មានវីដេអូ)
វីដេអូឃ្លីបដ៏ភ្ញាក់ផ្អើលមួយ បានបង្ហាញពីភាពវឹកវរនៅក្នុងសភាប្រទេសបូលីវី ខណៈពេលដែលអ្នកនយោបាយប្រឆាំងគ្នា បានវាយតប់គ្នា អំឡុងពេលជជែកវែកញែកជុំវិញការឃុំខ្លួនអតីតប្រធានាធិបតី Jeanine Áñez។

ការវាយតប់គ្នា បានផ្ទុះឡើងរវាងអ្នកនយោបាយគណបក្សប្រឆាំងលោក Henry Montero និងសមាជិកនៃគណបក្សសង្គមនិយម MAS ដែលកំពុងកាន់អំណាចលោក Antonio Colque ក្នុងទីក្រុង La Paz កាលពីថ្ងៃអង្គារ។

គណបក្សទាំងពីរមិនយល់ស្របគ្នាទៅលើរឿងដែលថា លោក Áñez ដឹកនាំរដ្ឋាភិបាលអន្តរកាលស្របច្បាប់ បន្ទាប់ពីការលួចបន្លំសន្លឹកឆ្នោត ឬការធ្វើរដ្ឋប្រហារដើម្បីផ្តួលរំលំអតីតប្រធានាធិបតីលោក Evo Morales។

ខ្សែវីដេអូនៃការប្រយុទ្ធនេះ បានបង្ហាញលោក Colque វាយលោក Montero ខណៈអ្នកឈរមើលកំពុងព្យាយាមបំបែកអ្នកទាំងពីរ។

ស្របពេលជាមួយគ្នានោះដែរ ការប្រយុទ្ធមួយទៀតក៏បានផ្ទុះឡើងផងដែរ រវាងតំណាងរាស្រ្តស្រ្តី២នាក់ឈ្មោះ Tatiana Áñez de Creemos និង María Alanoca នៅក្បែរនោះ។

ស្រ្តីម្នាក់បានចាប់បោចសក់ ម្នាក់ទៀត ហើយភ្លាមៗនោះ ក៏មានការចូលអន្តរាគមន៍បំបែក៕
វីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ មើលហើយរន្ធត់! ថតជាប់ស្ដែងៗ និស្សិតបូលីវីប្រមូលផ្តុំគ្នាលើបង្កាន់ដៃជាន់ទី ៤ បាក់ធ្លាក់ស្លាប់ ៧ នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


