Connect with us

ព័ត៌មានជាតិ

តំណាងរាស្ត្រខេត្តរតនគិរី ឱ្យពលរដ្ឋនៅក្បែរទន្លេស្រែពកប្រុងប្រយ័ត្ន និងត្រៀមខ្លួនទៅរកទីទួលសុវត្ថិភាព បើភ្លៀងបន្តធ្លាក់ខ្លាំង

បានផុស

នៅ

នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ តំណាងរាស្ត្រខេត្តរតនគិរី លោក គិត ទ្រី អំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅតាមដងទន្លេស្រែពកមានការប្រុងប្រយ័ត្នខ្ពស់ នូវឧបហេតុផ្សេងៗដែលអាចកើតដោយសារទឹកជំនន់ និងបញ្ចៀសសត្វពាហនៈ ទៅរកទីទួលសុវត្ថិភាពផងដែរ ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គិត ទ្រី សមាជិកគណៈកម្មការទី១ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តរតនគិរីអំពាវនាវបែបនេះ ក្នុងឱកាសដែលលោក រួមជាមួយលោក នូ ថេរ អភិបាលស្រុកលំផាត់ បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅភូមិកាទឹង ឃុំល្បាំង១ ភូមិព្រួក ឃុំបាតាង ភូមិប៉ាតត់ ភូមិថ្មី និងភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។

សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀងនេះមានរយៈពេលខ្លី ពុំមានប៉ះពាល់ដល់អាយុជីវិតមនុស្ស ឬសត្វពាហនៈនៅឡើយនោះទេ ហើយក៏មិនទាន់ដល់ពេលប្រកាសអាសន្ននៅឡើយដែរ៕

អត្ថបទ÷ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម